ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Bacelona រកបាន​កីឡាករ​ជំនួស​កន្លែង Neymar ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ព្រមព្រៀង​ទិញ

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ព្រមព្រៀង​ទិញ Angel Di Maria ក្នុង​តម្លៃ​ខ្លួន​៥១​លាន​ដុល្លារ​ពី​ក្លឹ​ប​អ្នកមាន​បារាំង PSG សម្រាប់​ជំនួស​កៅអី​របស់ Neymar ។

ចំពោះ​តម្លៃ​ខ្លួន​ខាងលើ ក្លឹ​ប​អ្នកមាន​បារាំង PSG បាន​យល់ព្រម​ទោះបីជា​មាន​បញ្ហា​មើល​មុខ​គ្នា​មិន​ចំ​បន្តិចបន្តួច​ក៏​ដោយ ។ មូលហេតុ​ដែល​មើល​មុខ​គ្នា​មិន​ចំនេះ​គឺ​ដោយសារ​តែ PSG ទើបតែ​ទិញ Neymar ពី Barca ក្នុង​តម្លៃ​ខ្ពស់កប់ពពក​ដែល​ធ្វើ​ឲ្យ Barca បាត់បង់​កីឡាករ​ជើង​ខ្លាំង ។

ការ​ទិញ​យក Angel Di Maria ពី PSG មុន​ពេល​បិទ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​នេះ​ជា​ការ​ណែនាំ​ពី​សំណាក់​ជើង​ខ្លាំង Messi ដែល​ជា​កីឡាករ​រួម​សញ្ជាតិ​ជាមួយ​គ្នា ។ ពួក​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​មក​ពី​អា​ហ្ស​ង់​ទី​ន ៕