ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង ផ្ដួល​ជើង​ខ្លាំង​រុ​ស្ស៊ី ត្រឹម​ទឹក​ទី​១ លើ​សង្វៀន Thai Fight ជា​ថ្មី

3 ខែ មុន
  • ភ្នំពេញ

ប្រទេស​ថៃ ៖ អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត ហើយដោយ​ប្រើ​

ប្រទេស​ថៃ ៖ អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត ហើយដោយ​ប្រើ​ពេល​ត្រឹមតែ​១​ទឹក​ប៉ុណ្ណោះ​ក្នុងការ​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​រុ​ស្ស៊ី ឱ្យ​សន្លប់លើ​សង្វៀន Thai Fight ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ។

Picture

ការ​បង្ហាញខ្លួន​លើក​ទី​២​លើ​សង្វៀន​ប្រដាល់​Thai Fight លើក​នេះ ព្រំ សំណាង មិន​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ដោយ​រូបគេ​បាន​ព្យាយាម​វាយ​រហូត​ដណ្ដើម​បាន​ជ័យជម្នះ​លើ​អ្នកប្រដាល់​ជើង​ខ្លាំង​រុ​ស្ស៊ី​ Firdavszhon Naiimov ដើម្បី​សម្រេច​គោលដៅ​លើកមុខ​មាត់​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​។

Picture

នេះ​ជា​លើក​ទី​ពីរ​សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន Thai Fight លក្ខណៈ​រុំ​អំបោះឆៅ របស់​កីឡាករ​ចាស់វស្សា​មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេសថ្ង​ក រូប​នេះ ។ ប្រកួត​ដំបូង​កីឡាករ​ដែល​មាន​រហស្សនាម​ថា​«​តោ​កំណាច​ជង្គង់​ទិព្វ​»​ព្រំ សំណាង បាន​យកឈ្នះ​កីឡាករ Thomas Carpenter មក​ពី​អង់គ្លេស​ដោយ​វា.យ​ឱ្យ​សន្ល.ប់​ក្នុង​ទឹក​១ នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នា​សង្វៀន Thai Fight ក្នុង​កម្មវិធី King Of Thai Fight នៅ​ប្រទេស​ថៃ​។ ។

Picture

គួរ​រំលឹក​ផង​ដែរ​ថា ព្រំ សំណាង មាន​វ័យ ៣៨​ឆ្នាំ កម្ពស់​១៨៥​សង់ទីម៉ែត្រ មាន​ប្រវត្តិប្រកួត​លើ​សង្វៀន​១២១​លើក ឈ្នះ​១០៩​លើកចាញ់​១២​លើក មិន​ដែល​ស្មើ ធ្លាប់​ផ្តួល​គូប្រកួតឱ្យ​សន្លប់​លើ​សង្វៀន​៧១​លើក និង​ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ​ថៃ ស៊ី​ង​នុម ដោយ​វាយ​ឱ្យសន្លប់​នៅ​ទឹក​ទី​២ ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ TVK Fighter ។ ចំណែក​កីឡាករ​រុ​ស្ស៊ី Firdavszhov Naiimov មាន​វ័យ​២១​ឆ្នាំ កម្ពស់ ១៧៩​សង់ទីម៉ែត្រ មាន​ប្រវត្តិ​ប្រកួត​១០០​លើក ឈ្នះ​៦៨​លើក ចាញ់​៣០​លើក និង​ស្មើ​២​លើក និង​មិន​ដែល​វាយ​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ឡើយ​៕