ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មាន​មនុស្ស​មិន​តិច​ទេ បាន​ច្រណែន ឬ​ចង់បាន​ដូច​អ្វី​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​។ ដូច​ជា​ភាព​ហ៊ឺហា ភាព​សប្បាយ​រីករាយ ភាព​ស្រស់​ស្អាត និង

មាន​មនុស្ស​មិន​តិច​ទេ បាន​ច្រណែន ឬ​ចង់បាន​ដូច​អ្វី​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​។ ដូច​ជា​ភាព​ហ៊ឺហា ភាព​សប្បាយ​រីករាយ ភាព​ស្រស់​ស្អាត និង សុភមង្គល​នៅ​ក្នុង​ជីវិត​គូ​ស្វាមី និង​គូសង្សារ​ជាដើម​។

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​គិត​ថា អ្វី​ដែល​គេ​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ជា​ការ​ពិត​។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន និយាយ​ថា នៅ​លើ​បណ្តាញ​សង្គម​ប្រៀប​ដូច​ជា ឈុត​ឆាក​មួយ ដែល​គេ​បាន​សម្រិតសម្រាំង​នូវ​អ្វី​ដែល​គេ​ចង់​បង្ហាញ ហើយ​អ្វី​ដែល​អាក្រក់ និង​ចំណុចខ្សោយ​របស់​គេ គេ​មិន​បង្ហាញ​ឡើយ​។

អ្នកខ្លះ​ឃើញ​គេ​បង្ហោះ​រូបភាព​ចូល​ហាង​រាល់ថ្ងៃ ទទួលទាន​អាហារ​ថ្លៃ​ៗ ក៏​នឹក​ឆ្ងល់​នឹង​ចង់​ធ្វើ​ដូច​គេ​។ អ្នកខ្លះ​ឃើញ​គេ​មាន​មាន​សុភមង្គល ជួបជុំ​ក្រុម​គ្រួសារ ឬ​មាន​ស្នេហា​ល្អូក​ល្អឺ​ន កៀកកើយ​គ្នា​។ ខ្លួន​ក៏​ច្រណែន​គេ ចង់បាន​ដូច​គេ និង​រហូត​មាន​អ្នកខ្លះ​ទៀត ដល់​ថ្នាក់​តូចចិត្ត ដោយសារ​ខ្លួន​មិន​ដូច​គេ ក្នុង​ពេល​ដែល​មិន​បានដឹង​ច្បាស់​ថា អ្វី​ដែល​គេ​បង្ហោះ​នោះ ពិត​ឬ​យ៉ាងណា​ផង?​។

អ្នកស្រី ណា​វី ពលរដ្ឋ​ម្នាក់​នៅ​ភ្នំពេញ សើច​ញឹ​ម​ៗ​នៅ​ពេល​សួរ​ថា អ្វី​ដែល​គាត់​បង្ហោះ​លើ បណ្តាញ​សង្គម​នោះ​ជា​ការ​ពិត​ឬ​យ៉ាងណា?​។ ស្ត្រី​ដែល​មានកូន​ពីរ​រូប​នេះ និយម​បង្ហោះ​ពី​ភាព​ហ៊ឺហារ​របស់​គាត់​នៅ​ពេល​ដើរ​ផ្សារ​ទំនើប​។ អ្នកស្រី​និយាយ​ថា «​អ្វី​ដែល​គាត់​បង្ហោះ​មិន​ពិត​ទាំងអស់​ទេ​។ គាត់​មិន​មាន​លុយ​ដើរ​ទិញ​ទំនិញ​ថ្លៃ​ៗ ដូច​រូប​បាន​បង្ហោះ​នោះ​ឡើយ​»​។

អ្នកស្រី ណា​វី បាន​និយាយ​ថា «​គាត់​ចូល​ចិត្ត​ដើរ​ផ្សារ​នៅ​ចុង​ស​ប្តា​ហ៍​ប៉ុន្តែ​មិនមែន​ដើរ​ចាយ​លុយ​ទេ​។ ព្រោះ​គ្មាន​លុយ​សម្រាប់​ចាយ​សន្ធឹកសន្ធាប់​នោះ​ឡើយ​។ រូប​ខ្ញុំ​បង្ហោះ​ជា​សម្ភារៈ ដូច​ជា កាបូប ខោអាវ ម៉ាក​ល្បី​ៗ​នោះ គ្រាន់តែ​ខ្ញុំ​ចូល​ហាង​នោះ ហើយ​ឈរ​ជិត​របស់​ទាំងនោះ​ដើម្បី​ថត​មក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​តែ​ប៉ុណ្ណោះ​»​។

ម៉ា​ណា ជា​មិត្តភក្តិ​របស់ ណា​វី​។ គាត់​បាន​និយាយ​បន្ត​ថា ក្រុម​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ថតរូប ដូច្នេះ​ឃើញ​អ្វី​ដែល​ប្លែក ស្អាត ក៏​នាំ​គ្នា​ថត ហើយ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។ ម៉ា​ណា និយាយ ទាំង​សំណើច​ដែរ​ថា «​មើល​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ខាងក្រៅ គឺ​ខុស​គ្នា​ស្រឡះ​។ ក្នុង​ហ្វេ​ស​ប៊ុ​ក​ពួក​ខ្ញុំ​កាលី​ប​ណាស់ តែ​ធាតុ​ពិត​មិន​ដូច្នេះ​ទេ​។ អ្វី​ដែល​មិន​ស្អាត យើង​មិន​បង្ហោះ​ទេ រាប់​ទាំង​រូប​មនុស្ស​ផង​។ បើ​ថត​ទៅ​ឃើញ​ធាត់ ឃើញ​ខ្មៅ ក៏​មិន​បង្ហោះ​ដែរ​»​។

នៅ​លើ​បណ្តាញ​សង្គម ភាគច្រើន​គេ​បង្ហាញ​តែ​ភាព​ស្រស់​ស្អាត ភាព​ជា​វិជ្ជមាន ដែល​មិន​ឆ្លុះ
បញ្ចាំង​​ពី​ជីវិត​ពិត​របស់​គេ​នោះ​ទេ​។ នៅ​ពីក្រោយ​ភាព​ហ៊ឺហា និង​ការ​សប្បាយ ភាព​ស៊ី​វី​ល័យ ទាំងនោះ វា​អាច​ខុស​ពី​គ្នា​ទាំងស្រុង​ពី​ជីវិត​ពិត​។ ម៉ា​ណា បញ្ជាក់​បន្ថែម​។

នៅ​លើ​បណ្តាញ​សង្គម​គេ​សង្កេត​ឃើញ​មាន​បញ្ហា​ចម្រុះ​ទាំង​រឿង​នយោបាយ សង្គម និង​ជីវិត​ឯកជន​។ ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​មធ្យោបាយ​សំខាន់​នៅ​ក្នុង​ការ​ចែករំលែក​ព័ត៌មាន ចេះ​ដឹង​នៅ​គ្រប់ពេលវេលា​។ គ្រាន់តែ​ថា នៅ​ពេល​គេ​ផ្សាយ​រឿង​ដើរ​លេង រឿង​ដើរ​ចាយ​លុយ ហ៊ឺហា បាន​ទាក់ទាញ​អ្នក​ចូល​មើល​ច្រើន​ជាង ការ​ផុស​ពីសារ​អប់រំ ។

បណ្តាញ​ផ្សព្វផ្សាយ ទោះ​ផ្លូវការ ឬ​មិន​ផ្លូវការ​ក្តី វា​មាន​ឥទ្ធិពល​ដល់​សង្គម​។ បើ​ការ​ផ្សព្វផ្សាយ​នោះ​មានការ​អប់រំ មាន​ប្រយោជន៍ វា​នឹង​ធ្វើ​ឱ្យ​សង្គម​ទទួល​បាន​ផល ទទួល​បាន​ប្រយោជន៍​។ តែបើ​ផ្សព្វផ្សាយ​អ្វី​ដែល​មិនល្អ នឹង​ធ្វើ​ឱ្យ​សង្គម​ទទួល​បាន​ផល​ជា​អវិជ្ជមាន​។

ដូច្នេះ​ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម គួរ​ចេះ​បែងចែក​ព័ត៌មាន​មាន​ប្រយោជន៍ និង​ព័ត៌មាន​មិន​មាន​ប្រយោជន៍​។ បើ​ម្នាក់​ៗ​នាំ​គ្នា​តាមដាន​តែ​រឿង​បុគ្គល​ថា គេ​ដើរ​លេង​នៅឯណា គេ​ជិះឡាន​អ្វី ចូល​ផ្សារ​ណា​នោះ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នឹង​មិន​មាន​ប្រយោជន៍​សម្រាប់​ការ​រីក​ចម្រើន​របស់​ខ្លួន និង​សង្គម​ឡើយ​។ ផ្ទុះ​ទៅ​វិញ អាច​នាំ​ឱ្យ​យើង​ខាត​ពេលវេលា ឬ​បាក់ទឹកចិត្ត ដោយសារ​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​ខ្លួន​គេ​តែ​ប៉ុណ្ណោះ​៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ