ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​និង​ការ​បាក់​ដី​នៅ​ប្រេ​ស៊ីល​ អ្នក​ស្លា.ប់​ឡើង​ដល់​៦៥​នាក់

1 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៦ ​កុម្ភៈ​ថា ទឹកជំនន់​និង​ការ​

ប្រទេស​ប្រេ​ស៊ីល ៖ តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៦ ​កុម្ភៈ​ថា ទឹកជំនន់​និង​ការ​បាក់​ដី​ដែល​ប៉ះពាល់​ដល់​ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល​ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៦៥​នាក់​។

អាជ្ញាធរ​រដ្ឋ​សាវ​ប៉ូ​ឡូ​គូសបញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​៦៥​នាក់ ក្នុង​នោះ​មាន​បុរស​២១​នាក់ នារី​១៧​នាក់​និង​កុមារ​១៩​នាក់​។ ទីក្រុង​SAO SEBASTIAO កន្លែង​កម្សាន្ត​មាត់សមុទ្រ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ក្រុង​សាវ​ប៉ូ​ឡូ ទទួល​ទឹកភ្លៀង​ដល់​កម្រិត​៦៨​សង្ទីម៉ែត្រ​រយៈពេល​ត្រឹម​២៤​ម៉ោង គឹ​ជាង​ទ្វេ​ដង​នៃ​កម្រិត​ទឹកភ្លៀង​គិត​ជា​មធ្យម​ប្រចាំខែ​។ ទំហំ​ទឹកភ្លៀង​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​មាន​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាននៅ​ប្រេ​ស៊ី​ល​។

ក្រោយ​រុករក​ឃើញ​សាកស.ព​ជន​រង​គ្រោះ​ទី​៦៥ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ចប់​ការ​រុករក​ក្នុង​សង្កត់​វីឡា​ដូ​សា​ហ៊ី​ ក្រុង​SAO SEBASTIAO តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ