ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​អគារ​សាលា​ពុទ្ធិកបឋមសិក្សា និង​សមិទ្ធិ​ផល​នានា​នៅ​វត្ត​ច​ន្ត្រី

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន មាន​ប្រសាសន៍​ថា ៖ រាជរដ្ឋាភិបាល​ខំប្រឹង​ប្រែង​កែទម្រង់​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ

ខេត្តស្វាយរៀង ៖ លោក​ជំទាវ ម៉ែ​ន សំ​អន មាន​ប្រសាសន៍​ថា ៖ រាជរដ្ឋាភិបាល​ខំប្រឹង​ប្រែង​កែទម្រង់​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ ធ្វើ​ឲ្យ​ប្រសើ​ឡើង​លើ​គ្រប់​វិស័យ គឺ​មនុស្ស ទឹក ភ្លើង ផ្លូវ ។ លោក​ជំទាវ​បន្ត​ទៀត​ថា មនុស្ស​សំដៅលើ​វិស័យ​អប់រំ យើង​មាន​សាលា យើង​មាន​គ្រូបង្រៀន​ប្រកបដោយ​គរុកោសល្យ ពីព្រោះ​ចំណេះដឹង ជា​ធនធាន​ដ៏​មាន​សារសំខាន់ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​រីក​ចំរើន និង​មាន​និរន្តរភាព​។ ទឹក សំដៅលើ​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់​ប្រជា​កសិករ​បង្កបង្កើន​ផល​ផ្នែក​វិស័យ​កសិកម្ម ដែល​ប្រទេស​កម្ពុជា​យើង​មាន​វិស័យ​កសិកម្ម ជា​អាទិភាព​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ចជាតិ ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​៨៥​ភាគរយ ប្រកប​មុខរបរ​កសិកម្ម ។ ហើយ​ទឹក យើង​មានទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ និង​បរិភោគ ធ្វើ​ឲ្យ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ល្អ​ប្រសើរ និង​មាន​ជីវភាព​ធូរធារ​ក្នុង​គ្រួសារ ។ ផ្លូវ ជា​សរសៃឈាម​សេដ្ឋកិច្ច សម្រាប់​ការ​ធ្វើ​ដំណើរ​ទំនាក់ទំនង​ការងារ និង​ដឹក​កសិផល ឬ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ។ ភ្លើង សំដៅលើ​ភ្លើងអគ្គិសនី រាជរដ្ឋាភិបាល​ប្រឹងប្រែង​រក​វិនិយោគិន ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ទាប ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ប្រើប្រាស់​បាន និង​ខំ​កៀរគរ​អ្នក​វិនិយោគ​បរទេស ចូល​មក​បង្កើត​រោងចក្រ​សហគ្រាស​ឲ្យ​បាន​ច្រើន ដើម្បី​រក​ការងារ​ឲ្យ​កម្មករ កម្ម​ការ​នី មានការ​ងារ​ធ្វើ និង​មាន​ប្រាក់បៀវត្ស​ខ្ពស់ ប្រាក់ខែ​គោល ១៦៨​ដុល្លារ ទៅ​១៧៣​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ។

លោក​ជំទាវ ម៉ែ​ន សំ​អន មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ពុទ្ធិកបឋមសិក្សា និង​សមិទ្ធិ​ផល​នានា​នៅ​វត្ត​ច​ន្ត្រី កាលពី​វេលា​ម៉ោង​០៩​និង​០០​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូ​មិច​ន្ត្រី ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក គឹ​ម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែ​ន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត មន្ត្រី​រាជ្យ​ការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ សរុប​២៣០០​អង្គ​នាក់ ។

លោក​អភិបាល​ស្តីទី​ស្រុក​រមាស​ហែក បាន​មាន​ប្រសាសន៍​ថា ៖ វត្ត​ច​ន្ត្រី បាន​ចាប់ផ្តើម​កសាង​ឡើង​នៅ​ឆ្នាំ​១៧៥៩ គឺ​មាន​អាយុ​២៥៨​ឆ្នាំ​មក​ហើយ ដែល​មាន​លោក​ឧបាសក់ នាម ធន់ និង​ឧបាសិកា នាម គង់ មាន​សទ្ធា​ជ្រះថ្លា ក្នុង​ព្រះពុទ្ធ​សាសនា បាន​បរិច្ចាគ​ដីស្រែ​ទំហំ ៤​ហិ​កតា​៦៥​អា សម្រាប់​សម្បត្តិ​វត្ត និង​ដឹកនាំ​កសាង​ដោយ​ព្រះ​គ្រូ​ចៅអធិការ ព្រះ​នាម មាស បាន​កសាង​រួច​នៅ​ឆ្នាំ​១៧៦០ រហូត​មក​ដល់​ឆ្នាំ​១៩២១ មាន​ព្រះ​គ្រូ​ចៅអធិការ​៤​អង្គ គ្រប់គ្រង​កសាង​បន្ត ៕