ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វប្រើសចូលស្រុក! ពលរដ្ឋភ័.យខ្លា.ចមិនល្អ តែប្រើសឈ្មោលនោះត្រូវគេ​កា.ប់សាច់ចែកគ្នាអស់​

1 អាទិត្យ មុន
  • កែប

ខេត្តកែប ៖ ប្រជាពលរដ្ឋនៅភូមិកោះសោម ឃុំពងទឹក ស្រុកដំណាក់ចង្អើរ មានការភ័យខ្លាច បន្ទាប់​

ខេត្តកែប ៖ ប្រជាពលរដ្ឋនៅភូមិកោះសោម ឃុំពងទឹក ស្រុកដំណាក់ចង្អើរ មានការភ័យខ្លាច បន្ទាប់​ពីមានប្រើសឈ្មោលមួយក្បាលទម្ងន់មិនក្រោមពី៧០គីឡូក្រាម​ទេ ។ កាលពីពេលថ្មីៗនេះសត្វប្រើសឈ្មោល១ក្បាលនោះ​បានរត់ចូលភូមិកោះសោម ហើយសត្វប្រើសនោះបានដើរចេញពីកោះសោមទៅចូលផ្ទះប្រជាពលរដ្ឋម្នាក់ទៀតនៅភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បន្ទាប់ពីម្ចាសផ្ទះបានទាក់ស្នែង និងបិទទ្វាររបងផ្ទះរួចមកសត្វប្រើសមួយក្បាលនោះត្រូវបានងាប់ហើយអាជ្ញាធរបានដឹកខ្មោចប្រើសចេញពីកន្លែងហ៊ុពទ្ធ័ដឹកទៅកាន់ខេត្តកែប។

តាមប្រភពព័ត៌មាន​ចុងក្រោយនោះត្រូវបានគេបង្ហើបប្រាប់ថា គេកាប់ចែកសាច់គ្នាអស់ហើយ នៅឡើយតែប្រជាពលរដ្ឋនៅភូមិកោះសោមទេ ដែលពួកគាត់មានការព្រួយបារម្ភពីហេតុផលសត្វព្រៃចូលភូមិពិតជាមិនល្អទេ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះហ៊ី ម៉ុម អាយុ៥៧ឆ្នាំ នៅភូមិកោះសោម បាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី7 ខែឧសភា ឆ្នាំ2024 ថា សម្រាប់អ្នកភូមិកោះសោម កំពុងតែផ្សងសុំសេចក្ដីសុខ ព្រោះសត្វព្រៃមួយក្បាលដែលគេស្គាល់ថាប្រើសបានដេកនៅក្បាលស្រែគាត់ជិតមួយអាទិត្យឯណោះ ។

បន្ទាប់មកសត្វប្រើសនោះក៏បានដើរឆ្លងផ្លូវទៅចូលផ្ទះពលរដ្ឋម្នាក់ទៀតនៅភ្នំលាវ ហើយក៏បានងាប់តែម្ដងទៅ​​ ។ ដោយបានធ្វើការ​សន្និដ្ឋាន​ខុសៗគ្នា អ្នកខ្លះនិយាយថាប្រើសកំពុងហត់ និងត្រូវកម្ដៅថ្ងៃផងទើបនាំគ្នាឱ្យផឹកទឹកហល់ងាប់តែម្ដងទៅ ។ គេបានស្ដីបន្ទោសទៅអាជ្ញាធរបើឃើញប្រើសដេកជិតមួយអាទិត្យនៅកោះសោមហេតុអ្វីមិនប្រាប់អង្គការការពារសត្វឱ្យមក​សង្គ្រោះ នោះ​វាផុតពីគ្រោះថ្នាក់ហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ