ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ​! អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​២​ខ្នង និង​ឆេះ​ងា​.​ប់​គោ​១​ក្បាល​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រឹម​រយៈពេល​៣​ថ្ងៃនេះ​ប៉ុណ្ណោះ អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង និង​ឆេះ​ងា​.​ប់​គោ​១​ក្បាល ព្រមទាំង​ខូចខាត​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រឹម​រយៈពេល​៣​ថ្ងៃនេះ​ប៉ុណ្ណោះ អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង និង​ឆេះ​ងា​.​ប់​គោ​១​ក្បាល ព្រមទាំង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី​។

អគ្គិភ័យ​ដែល​ឆាបឆេះ​២​ករណី​ខាងលើ​នេះ រួម​មាន ៖
ករណី​ទី​១– កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ខាងកើត​ផ្សារ​ចំការ​គ ហៅ​ផ្សារ​ថ្មី ស្ថិត​ក្នុងភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ បណ្តាល​ខូចខាត​សម្ភារៈ​ខាងក្នុង​ផ្ទះ រួម​មាន ៖ គ្រែ ពូក និង​ខោអាវ​។ អគ្គិភ័យ​នេះ​បាន​កើតឡើង ខណៈ​ពេល​ម្ចាស់​បិទទ្វារ​ផ្ទះ ហើយ​រវល់​ទៅ​លក់ដូរ តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង រួម​ទាំង​កម្លាំង​អន្តរាគមន៍​ជិត​៥០​នាក់​ចេញ​អន្តរាគមន៍​ទាន់​ពេល ដោយ​មិន​បាន​ឆេះ​រាលដាល​ខូចខាត​ទាំងស្រុង​នោះ​ទេ ហើយ​ចំពោះ​មូលហេតុ គឺ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ករណី​ទី​២– នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ និង​រោង​ចិញ្ចឹម​គោ ព្រមទាំង​រោង​ដាក់​ចំ​ប៉ើង បណ្តាល​ខូចខាត​សម្ភារៈ​ទាំងស្រុង និង​ងា​.​ប់​គោ​១​ក្បាល​ដែល​ឈឺ​ជើង​រត់​យក​ចេញ​មិន​រួច​។ ហើយ​អគ្គិភ័យ​នេះ​ដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង និង​កម្លាំង​អន្តរាគមន៍​ប្រមាណ​ជាង​៣០​នាក់ រួម​ជាមួយ​ប្រជាពលរដ្ឋ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នេះ​ឡើយ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ អគ្គិភ័យ​បាន​ឆាបឆេះ​ចំនួន​២​ករណី និង​ឆេះ​ផ្ទះ​២​ខ្នង ព្រមទាំង​សម្ភារៈ និង​ងា​.​ប់​គោ​១​ក្បាល​ដោយ​អណ្ដាតភ្លើង​ឆេះ​នេះ​។ ហើយ​លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ការពារ​មិន​អោយ​កើត​មាន​ចំពោះ​អគ្គិភ័យ បើ​កើត​មាន​ដូច​២​ករណី​នេះ បណ្តាល​ខូចខាត​ផ្ទះសម្បែង និង​សម្ភារៈ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ