ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ ចោទ​អូតង់​ថា​ចូលរួម​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​បា ន​ចោទ​អូតង់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​បា ន​ចោទ​អូតង់​ថា ជា​អ្នកចូលរួម​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ដោយ​ផ្ដល់​អាវុ.ធ​សព្វបែបយ៉ាង​ដល់​កងទ័ព​ក្រុង​គៀវ ខណៈ​ការ​វាយលុក​របស់​រុ​ស្ស៊ី​​ចូល​ប្រទេស​នោះ​បាន​ឈាន​ចូល​ឆ្នាំ​ទី​២​ហើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី ROSSIYA-1​ផ្សាយ​នា​ថ្ងៃ​ទី​២៦ ​កុម្ភៈ លោកពូ​ទី​ន​ ថ្លែង​ថា បណ្ដា​ប្រទេស​អូតង់​បាន​បញ្ជូន​អាវុ.ធ​មាន​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ឲ្យ​ដល់​អ៊ុយ​ក្រែ​ន ដែល​នោះ​ពិតជា​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ជម្លោះ​នេះ​។ បែប​នេះ​មាន​ន័យ​ថា​ជា​ការ​ចូលរួម ក៏​ទោះបី​ដោយ​ប្រយោល​ក្នុង​ឧក្រិ.ដ្ឋកម្ម​របស់​របប​ក្រុង​គៀវ​។ លោក​បន្ត​ថា​បណ្ដា​ប្រទេស​លោក​ខាងលិច​មិន​ត្រឹម​មាន​គោលបំណង កម្ទេច​អតីត​សហភាព​សូ​វៀត​តែ​មួយ​មុខ​ទេ តែ​គោលបំណង​សំខាន់​បំផុត​គឺ​ក​ម្ទេ​ច​សហព័ន្ធ​រុ​ស្ស៊ី​​តែ​ម្ដង​។

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី ​វិញ បាន​សន្យា​ជា​ថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​ទី​២៦ ​កុម្ភៈ​ថា ប្រទេស​លោក​នឹង​វាយ​ដណ្ដើម​យក​តំបន់​គ្រី​មេ​មក​វិញ​។ នោះ​ជា​ឆន្ទៈ​ដែល​អាច​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ក្ដៅ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ