ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​លើកគ្នា​ធើ្វ​បាតុកម្ម​ប្រឆាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បាតុករ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទូ​ទាំង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បាតុករ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទូ​ទាំង​អឹ​រ៉ុ​ប តវ៉ា​ប្រឆាំង​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ដែល​មក​ទល់​ពេល​នេះ​គម្រប់​១​ឆ្នាំ​ហើយ​។

ចាប់ពី​អង់គ្លេស​រហូត​ដល់​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក មេដឹកនាំ​អឺរ៉ុប​ទាំងឡាយ​បាន​ចូលរួម​ក្នុង​ពិធី​នានា​ពិសេស​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជន​រង​គ្រោះ ដោយ​គូសបញ្ជាក់​ពី​ការ​គាំទ្រ​មិន​ងាករេ​ដល់​អ៊ុយ​ក្រែ​ន​។

នៅ​ក្រុង​ប៊ែ​រ​ឡាំង​រដ្ឋធានី​អា​ល្លឺ​ម៉​ង់ មាន​បាតុកម្ម​ដល់​១៣​ចូលរួម​ដោយ​មនុស្ស​ច្រើន​ពាន់​នាក់​។ ក្នុង​ចំណោម​បាតុកម្ម​ទាំងនោះ​បាតុកម្ម​១១​គាំទ្រ​អ៊ុយ​ក្រែ​ន តែ​បាតុកម្ម​១​ប្រឆាំង​ការ​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន រួច​បាតុកម្ម​មួយទៀត​ទាមទារ​ឲ្យ​មាន​សន្តិភាព​។ នៅ​ក្រុង​គៀវ​ក៏​មាន​បាតុកម្ម​ដ៏​ធំ​ប្រឆាំង​រុ​ស្ស៊ី​ ហើយ​សម្ដែង​ពី​ការ​ប្ដេជ្ញា​ចិត្ត​តស៊ូ​បណ្ដេញ​កងទ័ព​ឈ្លានពាន​រុ​ស្ស៊ី​​ចេញពី​ទឹកដី​ពួ​គ​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ