ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​តួ​ក​គី​ និង​ស៊ី​​រី​ អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​៥​ម៉ឺននាក់

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-ស៊ី​រី ៖ ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ការ​រញ្ជួយ​ដី​ខ្លាំង​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ​ បន្ត​កើនឡើង

ប្រទេស​តួ​ក​គី​-ស៊ី​រី ៖ ចំនួន​អ្នក​ស្លា.ប់​ដោយសារ​ការ​រញ្ជួយ​ដី​ខ្លាំង​កាលពី​ថ្ងៃ​ទី​៦ ​កុម្ភៈ​ បន្ត​កើនឡើង ដោយ​មក​ទល់​ពេល​នេះ​មាន​លើស​ពី​៥០.០០០​នាក់​ ហើយ​ក្នុង​ប្រទេស​តួ​គគី​ និង​ស៊ី​រី​។

កាលពី​យប់​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ តួ​ក​គី​ប្រកាស​ពី​ចំនួន​អ្នក​ស្លា.ប់​ក្នុង​ដែនដី​ខ្លួន​ថា កើន​ដល់​ជាង​៤៤.០០០​នាក់​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​តួ​ក​គី រៀបរាប់​ពី​ចំនួន​អ្នក​ស្លា.ប់​ក្នុង​ប្រទេស​នេះ​ថា​កើន​ដល់​៤៤.២១៨​នាក់​។ នៅ​ស៊ី​រី​តុល្យការ​លើក​ឡើង​ដោយ​អាជ្ញាធរ​ថា​អ្នក​ស្លា.ប់​កើន​ដល់​៥៩១៤​នាក់​។

អគារ​ច្រើន​សិប​ពាន់​ត្រូវ​បាក់​ដោយ​គ្មាន​ផ្ដល់​ឱកាស​ដល់​មនុស្ស​រស់នៅ​ក្នុង​នោះ អាច​រត់គេច​ខ្លួន​រួច​ឡើយ​ពេល​ការ​រញ្ជួយ​ដី​កម្លាំង​ដល់​៧,៨​រី​ស្ទ័​រ​នេះ​កើត​មាន​នា​វេលា​ម៉ោង​៤​ព្រឹក​ម៉ោង​ក្នុងស្រុក ពេល​ពួក​គេ​កំពុង​ដេក​លង់លក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ