ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​គប់​ដុំ​ថ្ម​ដាក់​គ្នា របួស​ជាង​450​នាក់

6 ឆ្នាំ មុន

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​ជាង​៤៥០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​

ប្រទេស​ឥណ្ឌា ៖ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​ជាង​៤៥០​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២២ សីហា ក្នុង​នោះ​មួយ​ចំនួន​របួសធ្ងន់​ក្នុង​ឱកាស​នៃ​មហោស្រព​ជា​ប្រពៃណី​គប់​ដុំ​ថ្ម​នៅ​រដ្ឋ MADHYA PRADESH ភាគ​កណ្តាល​ឥណ្ឌា ។

មហោស្រព​នេះ​នៅ​ឥណ្ឌា​ហៅ​ថា GOTMAR ជា​ពិធី​បែប​សាសនា​ប្រចាំឆ្នាំ​មួយ ។ យោង​តាម​សារព័ត៌មាន​ថា ប៉ូលិស​បង្ខំចិត្ត​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកពួក​មនុស្ស​ដែល​កាន់តែ​ពុះកញ្ជ្រោល​គប់​ដុំ​ថ្ម​ដាក់​គ្នា​ក្នុង​មហោស្រព ដែល​មាន​ទាំង​គប់​ដុំ​ថ្ម​ដាក់​រថយន្ត​ប៉ូលិស និង​រថយន្ត​សង្គ្រោះ​ទៀត​ផង ។

ឧប្បត្តិ​ហេតុនេះ​កើត​មាននៅ​ស្រុក CHHINDWARA ចម្ងាយ​២៦៣​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង BHOPAL រដ្ឋធានី​នៃ​រដ្ឋ MADHYA PRADESH ។

ក្នុង​មហោស្រព​ប្រជាជន​នៃ​សហគមន៍ SAWARGAON និង​សហគមន៍ PANDHURNA បាន​គប់​ដុំ​ថ្ម​ដាក់​គ្នា នៅ​ច្រាំង​ទាំង​២​នៃ​ស្ទឹង JAAM ។ ពួក​គេ​បន្ទាប់​មក​លើកគ្នា​សម្រុក​ទៅ​ដណ្តើម​ទង់​មួយ​ដែល​ដោត​លើ​ចុងឈើ​មួយ​ដើម​កណ្តាលស្ទឹង ដែល​នេះ​ជា​ចំណុច​សំខាន់​មួយ​នៃ​បណ្តា​សកម្មភាព​បុណ្យ ។ មនុស្ស​ជាង​៤៥០​នាក់​រង​របួស​ដោយសារ​ការ​គប់​ដុំ​ថ្ម ៕