ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត រាជរដ្ឋាភិបាល​សម្រេច​បិទ​អង្គការ NDI និង​បណ្តេញ​បុគ្គលិក​បរទេស​ចេញ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ទីបំផុត​ស​ម្រ​ច​ជា​ផ្លូវការ​បញ្ឈប់​រាល់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​

​រាជធានី​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ទីបំផុត​ស​ម្រ​ច​ជា​ផ្លូវការ​បញ្ឈប់​រាល់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អា​មេ​រិ​ក​ដែល​មា​នទី​តាំងនៅ​ក្រុងភ្នំពេញ ហើយ​បណ្តេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ថ្ងៃ​ទី​២៣ សីហា​នេះ​ បាន​បញ្ជាក់​ថា ​ការ​សម្រេច​បិទ​អង្គការ NDI នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិចារណា​ និង​ការ​ពិ​ភា​ក្សា​​យ៉ាង​ហ្មត់ចត់​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ និង​ក្នុង​គោលបំណង​ធានា​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាព​ប្រទេស​កម្ពុជា​ ។

សូម​រម្លឹក​ថា ​កន្លង​មក​មានការ​បែកធ្លាយ​ថា ​អង្គការ NDI រៀបចំ​ផែនការ​ឲ្យ​បក្ស​ប្រឆាំង​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​៕