ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ខ្ញុំ​គឺ «៣ សុំ​» ឯ​បក្ស​ប្រឆាំង​គឺ «៣ កុំ»​ សម្រាប់​ការ​បោះ​ឆ្នោត​២០១៨

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ​ បាន​និង​កំពុង​ជួប​សំណេះ​សំណាល​​ជាមួយ

​រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ​ បាន​និង​កំពុង​ជួប​សំណេះ​សំណាល​​ជាមួយ​កម្មករ កម្ម​ការិនី​ជាង​២​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ទី​ដែល​សម្តេច​បាន​បញ្ជាក់​ថា ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រកាន់​យក​នូវ​គោលនយោបាយ «៣ សុំ​» ខ​ណៈ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ «៣ កុំ​»។​

សម្តេច​តេជោ ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បន្ត​នូវ​គោលនយោបាយ «៣ សុំ​» គឺ​សុំ​ផ្តល់​ជំនួយ សុំ​ការ​វិនិយោគ និង​សុំ​ទិញ​ទំនិញ​…​ ហើយ​នេះ​ជា​គោលនយោបាយ​សម្រាប់​ប្រជាជន​ពិចារណា​»​។ សម្តេច​បាន​បញ្ជាក់​ថា «​ចំណែកឯ​បក្ស​ប្រឆាំង​កន្លង​មក ​គឺ​ប្រើប្រាស់​ពាក្យ «៣ កុំ​» គឺកុំផ្តល់​ជំនួយ កុំ​ឲ្យ​បរទេស​មក​វិនិយោគ និង​កុំឱ្យ​បរទេស​​ទិញ​ទំនិញ​ពី​កម្ពុជា អ​ញ្ចឹ​ង​ហើយ​បងប្អូន​ពិចារណា​ទៅ​ថា​ គួរ​ជ្រើសរើស​យក​គោលនយោបាយ​មួយ​ណា?