ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​លោក ឃួ​ង ស្រេង ដោះស្រាយ​រឿង​បឹង​កក់​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ ជា​ការ​ឆ្លើយ​តប​នឹង​សំណើរ​ផ្ទាល់មាត់​ភ្លាម​ៗ​របស់​អ្នកតំណាង​សហគមន៍​បឹង​កក់​ដែល​នៅ​សេសសល់៧គ្រួសារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​

​រាជធានី​ភ្នំពេញ​៖ ជា​ការ​ឆ្លើយ​តប​នឹង​សំណើរ​ផ្ទាល់មាត់​ភ្លាម​ៗ​របស់​អ្នកតំណាង​សហគមន៍​បឹង​កក់​ដែល​នៅ​សេសសល់៧គ្រួសារ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​បឹង​កក់​នោះ​។​

ការ​ដាក់​បទបញ្ជា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​​ជាតិ​លើក​ទី​២ ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​២២ សីហា ២០១៧ នេះ​។

សម្តេច​បាន​បញ្ជា​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​ពិនិត្យ​មើល​ដី​ដែល​នៅ​សេសសល់ ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កន្លង​មក «​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​បឹង​កក់​នៅ​​សល់​នោះ បញ្ចប់​វា​ទៅ​»​។​

សម្តេច​ក៏​បាន​ដាក់​ជា​សំនួរ​ទៅ​អ្នកតំណាង​សហគមន៍​បឹង​កក់​ថា «Black Monday campaign» ឬ​យុទ្ធនាការ​ពណ៌​ខ្មៅ​ទៅ​ដល់​ណា​ហើយ? សម្តេច​បញ្ជាក់​ថា មាន​គ្រប់​រឿង​ដែល​កើតឡើង តែ​សម្តេច​ក៏​ស្តាប់​គ្រប់​រឿង និង​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រឿង​ផង​ដែរ​។ ជា​ពិ​សេ​សេ​អ្នកតំណាង​តំបន់​បឹង​កក់​លើក​ឡើង​ថា ​គាត់​សង្ឃឹម​តាំងពី​ឆ្នាំ​១៩៧៩​ លើ​ការ​ដឹកនាំ​របស់​សម្តេច តែ​សម្តេច​ក៏​បាន​បក​សួរ​ថា «​សង្ឃឹម​តាំងពី​១៩៧៩ តែ​ធ្វើ​បាតុកម្ម​ក៏​ច្រើន​ដែរ»៕