ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​ឈប់​ផ្សាយ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រិ​ទ្ធ បាន​អះអាង​ថា

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រិ​ទ្ធ បាន​អះអាង​ថា ​ក្រសួង​កត់សម្គាល់​ឃើញ​ថា​មាន​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ស្ប៉ត​​ពាណិជ្ជកម្ម​ផលិតផល​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​សម្លាប់​សត្វល្អិត​គ្មាន​ការ​អនុ​ញ្ញាត​​ពី​ក្រសួងកសិកម្ម​ជា​ដដែល​ៗ ទោះបី​មានការ​ណែនាំ​ពី​ក្រសួង​ព័ត៌មាន​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​។​

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​៖ «​ការ​ផ្សព្វផ្សាយ​បែប​នេះ ជា​ទ​ង្វើ​ល្មើសច្បាប់​ និង​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​របស់​ប្រជាពលរដ្ឋ​ ហើយ​ប៉ះពាល់​ដល់​សុខភាព និង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជី​វិ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផលិតផល និង​សេវា​ទាំងនោះ​ពុំ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​»​។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​២១ សីហា ដែល​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជម្រាប​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​។ យ៉ាងណាមិញ​ក្រសួង​ក៏​កត់សម្គាល់​ឃើញ​ថា ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ក៏​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ផង​ដែរ​។​

ដើម្បី​ជៀសវាង​ការ​ប្រព្រឹត្តិ​​កំហុសឆ្គង និង​ការ​ប្រព្រឹត្ត​ល្មើសច្បាប់ ក្រសួង​បាន​ស្នើ ​និង​ក្រើនរម្លឹក​ជា​លើក​ចុង​ក្រោយ ឲ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ណា​ដែល​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល​សម្រាប់​ផលិតផល​សុខាភិបាល និង​ផ្សាយ​ស្ប៉ត​មានច្បាប់​ពី​ក្រសួងកសិកម្ម​សម្រាប់​ផលិតផល​ថ្នាំ​សម្លាប់សត្វ​ល្អិត​៕