ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូបង្រៀនម្នាក់ពាក់ព័ន្ធ​ករណី​​រំលោ.ភ​សិស្ស​ និង​ថតរូបទុក​គំរា.ម ត្រូវ​តុលាការ​សម្រេច​ហើយ​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង .សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០២៣ បាន​សម្រេច​

ខេត្តកំពង់ឆ្នាំង .សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០២៣ បាន​សម្រេច​ឃុំខ្លួន​លោក គ្រូបង្រៀន​ម្នាក់ ដែល​បង្រៀន​នៅ​វិទ្យាល័យ​មួយ ក្នុងស្រុក​កំពង់ត្រឡាច ដោយ​ចោទ​ពី​បទ​រំលោ.ភ​សេ.ពសន្ថ.វៈ​ និង​ផលិត​ចែកចាយ​រូបភាព អា.សអាភា.ស និង​ប្រើ​ហិ.ង្សា លើ​កុមារី រង​គ្រោះជា​សិស្សសាលា ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ គ្រូបង្រៀន​ជា​ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ង៉ែត សុ​ខេ​ង អាយុ​៤១​ឆ្នាំ មុខរបរ​ជា​នាយករង​សាលា​វិទ្យាល័យ​មួយ​ក្នុងស្រុក​កំពង់ត្រឡាច ផ្នែក​វិន័យ​និង​បរិស្ថាន ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​រយៈ​ការ​កន្លង​មក ​គ្រូបង្រៀន​រូប​នោះ​បាន​ល្បួង​កុមារី​អាយុ ១៥ ឆ្នាំ ជា​ជន​រង​គ្រោះថា​ទៅ​រៀន​បើកបរ​រថយន្ត ។ ប៉ុន្តែ​បាន​ឆ្លៀតឱកាស​ដាក់​ថ្នាំ​ក្នុង​ទឹក ធ្វើ​អោយ​នាង​សន្ល.ប់​បាត់ស្មារតី ហើយ​ក៏​ចា.ប់រំលោ.ភ​រហូត​បាន​សម្រេច​ ព្រមទាំង​បាន​ថតរូប​ភាព​អាភា.ស​ទុក សម្រាប់​គំរា.ម​ទៅ​ថ្ងៃក្រោយ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក គ្រូបង្រៀន​រូប​នោះ បាន​យក​រូបភាព​ចែកចាយ អា.សអាភា.ស​ឲ្យ​គេ​មើល ហើយ​ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា ​ទើប​បែក​រឿង​ដល់​ក្រុម​គ្រួសារ​និង​បាន​ដាក់​ពាក្យបណ្ដឹង​គ្រូបង្រៀន​ម្នាក់​នោះ​តែ​ម្តង ។

នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ទៅ​ឃាត់ខ្លួន​គ្រូបង្រៀន​ជា​ជនសង្ស័យ​រូប​នោះ​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​តាម​ពាក្យបណ្ដឹង​របស់​អាណាព្យាបាល​កុមារី​រង​គ្រោះ ។ ទោះ​យ៉ាងណា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​គ្រូបង្រៀន​រូប​នោះ​មិន​បាន​ឆ្លើយ​នោះ​ទេ ។ ប៉ុន្តែ​ពេល​តុលាការ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន ប្រព្រឹត្ត ដូច​ការ​ចោទប្រកាន់​ពិតមែន ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ