រកឃើញអ្នកឆ្លងមេរោគផ្តាសាយបក្សីម្នាក់ទៀតហើយ គឺជាឪពុកបង្កើតកុមារីដែលស្លា.ប់
- ព្រៃវែង
ខេត្តព្រៃវែង ៖ ករណីផ្ទុះកើតជម្ងឺផ្តាសាយបក្សី AH5N1 ទៅលើកុមារីម្នាក់អាយុ11ឆ្នាំ6ខែ នៅភូមិ
ខេត្តព្រៃវែង ៖ ករណីផ្ទុះកើតជម្ងឺផ្តាសាយបក្សី AH5N1 ទៅលើកុមារីម្នាក់អាយុ11ឆ្នាំ6ខែ នៅភូមិ
ខេត្តព្រៃវែង ៖ ករណីផ្ទុះកើតជម្ងឺផ្តាសាយបក្សី AH5N1 ទៅលើកុមារីម្នាក់អាយុ11ឆ្នាំ6ខែ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល រហូតបណ្តាលអោយកុមារីនោះស្លា.ប់បាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី22 កុម្ភៈនោះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្មណ៍ជាខ្លាំងទៅហើយ ប៉ុន្តែពេលនេះ ស្រាប់តែមន្ត្រីជំនាញសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកមានលទ្ធផលតេស្តវិជ្ជមាន ជម្ងឺផ្តាសាយបក្សីនេះម្នាក់ទៀតហើយ នោះគឺជាឪពុកបង្កើតរបស់កុមារីដែលស្លា.ប់ដោយសារជម្ងឺនេះ។ គួររំលឹកថា ប្រុងប្រយ័ត្ន! ជំងឺផ្តាសាយបក្សី H5N1 ផ្ដាច់ជីវិតកុមារីកម្ពុជាម្នាក់ នៅខេត្តព្រៃវែង
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រោយរកឃើញមានកុមារីម្នាក់បានស្លាប់ដោយសារជម្ងឺផ្តាសាយបក្សី AH5N1 នៅស្រុកស៊ីធរកណ្តាល នៅព្រឹកថ្ងៃទី23កុម្ភៈ ក្រុមគ្រូពេទ្យជំនាញ RRT ខេត្តព្រៃវែង សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានជម្ងឺឆ្លង បានចុះទៅដល់តំបន់ដែលផ្ទុះកើតជម្ងឺ ដោយបានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការការពារកុំអោយឆ្លងជម្ងឺផ្តាសាយបក្សី និងបានបា.ញ់ថ្នាំសម្លា.ប់មេរោគនៅជុំវិញផ្ទះបុណ្យស.ព និងផ្ទះប្រជាពលរដ្ឋនៅជុំវិញក្នុងតំបន់នោះផងដែរ។
ជាមួយគ្នានោះដែរ មន្ត្រីជំនាញបានយកសំណាកពីក្រុមគ្រួសារសាច់ញាតិរបស់កុមារីដែលស្លា.ប់ចំនួន12នាក់ ( 4នាក់ មានរោគសញ្ញាសង្ស័យ) ទៅពិនិត្យនៅមន្ទីរពិសោធន៍ឯរាជធានីភ្នំពេញផងដែរ ហើយរហូតមកដល់ព្រឹកថ្ងៃទី24 កុម្ភៈនេះ លទ្ធផលបានបង្ហាញថា ក្នុងចំណោម12នាក់នោះ មានម្នាក់ទទួលបានលទ្ធផលតេស្តវិជ្ជមាន ម្នាក់នោះគឺជាឪពុកបង្កើតរបស់កុមារីដែលស្លា.ប់នោះតែម្តង។
ដោយឡែកខាងមន្ត្រីជំនាញ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង នៅថ្ងៃទី23កុម្ភៈនោះ ក៏បានចុះទៅអន្តរាគមន៍ក្នុងតំបន់ដែលផ្ទុះកើតជម្ងឺនេះផងដែរ ដោយបានធ្វើការបា.ញ់ថ្នាំសម្លា.ប់មេរោគកុំអោយឆ្លងរាលដាល និងបានចាប់ប្រមូលសត្វមាន់ទាដែលឈឺងាប់សរុបចំនួន25ក្បាល ដុតបំផ្លាញចោលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមរសៀលថ្ងៃទី24 កុម្ភៈនេះ កោះសន្តិភាព មិនទាន់អាចសុំការបំភ្លឺបន្ថែម ពីមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តព្រៃវែងនោះទេ ដូច្នេះទើបគេមិនទាន់ដឹងថា តើមន្ត្រីជំនាញនឹងមានវិធានការបន្តបែបណា ចំពោះអ្នកវិជ្ជមានជម្ងឺផ្តាសាយបក្សី AH5N1 ម្នាក់ទៀតនោះ ៕
ចែករំលែកព័តមាននេះ