ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន! ជំងឺផ្តាសាយបក្សី​ H5N1 ផ្ដាច់ជីវិតកុមារី​កម្ពុជាម្នាក់ នៅខេត្តព្រៃវែង

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី H5N1 លើ​កុមារី​អាយុ ១១​ឆ្នាំ និង​៦​ខែ ម្នាក់​បណ្តាល​អោយ​បាត់បង់​ជីវិត នៅ​ភូមិ រលាំង…

រាជធានី​ភ្នំពេញ ៖ រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី H5N1 លើ​កុមារី​អាយុ ១១​ឆ្នាំ និង​៦​ខែ ម្នាក់​បណ្តាល​អោយ​បាត់បង់​ជីវិត នៅ​ភូមិ រលាំង ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កម្ពុជា ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់ CDC បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា កុមារី ចាប់ផ្តើម​ឈឺ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​មាន​រោគ​សញ្ញា គ្រុនក្តៅ ឡើង​កម្ដៅ​៣៩​អង្សា​សេ ព្រមទាំង​មាន​ក្អក ឈឺ​.​ក ។ ក្រោយ​ព្យាបាល​នៅ​មូលដ្ឋាន​មិន​ធូរស្រាល ដោយ​កុមារី ចាប់ផ្តើម​ហត់ ក៏​បញ្ជូន​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​រាជធានី​ភ្នំពេញ ។ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ គ្រូពេទ្យ​ព្យាបាល បាន​យក​វត្ថុ​សំណាក ផ្ញើ​មក​ធ្វើតេស្ត នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រួច​ទទួលលទ្ធផល​នៅ​ថ្ងៃ​ទី ២២ ខែកុម្ភ​: ឆ្នាំ​២០២៣ បញ្ជាក់​ថា មាន​វិជ្ជមាន មេរោគ​ផ្តាសាយ​បក្សី H5N1 ចំណែក​កុមារី បាន​បាត់បង់​ជីវិត​ហើយ និង​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី នៅ​ក្នុងភូមិ​ខាងលើ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់​ថា សូម​បងប្អូន​កុំ​ប៉ះពាល់​សត្វ​ឈឺ ឬ​ងាប់ ទាំង​សត្វ​បក្សី​ស្រុក និង​បក្សី​ព្រៃ ។ អ្នក​សង្ស័យ សូម​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ ឬ​រាយការណ៍​ទៅ​លេខ​១១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ