ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ​នាំ​គ្នា​លួច​ជីក​រក​កំណប់​ក្នុង​វត្ត​ស្វាយ​បូ​ព្រឹក ផ្អើល​ដល់​ពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល​​ទាំង​ព្រលឹម

1 ឆ្នាំ មុន
  • ព្រៃវែង

រឿង​មិន​នឹក​ស្មាន​ដល់​មួយ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំ​គ្នា​ទៅ​ចោមរោម​មើល​ទាំង​ព្រឹក​ព្រលឹម​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​បូ​ព្រឹក ដោយសារ​មាន​ជន​ទុច្ចរិត​បាន​ចូល​ទៅ​លួច​ជីក​កកាយ​ដី​ក្នុង​វត្ត ដើម្បី​រក​

ខេត្តព្រៃវែង ៖ រឿង​មិន​នឹក​ស្មាន​ដល់​មួយ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នាំ​គ្នា​ទៅ​ចោមរោម​មើល​ទាំង​ព្រឹក​ព្រលឹម​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​បូ​ព្រឹក ដោយសារ​មាន​ជន​ទុច្ចរិត​បាន​ចូល​ទៅ​លួច​ជីក​កកាយ​ដី​ក្នុង​វត្ត​ទាំង​កណ្តាលអធ្រាត្រ ដើម្បី​រក​កំណប់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ស្វាយ​បូ​ព្រឹក្ស ដែល​ស្ថិត​ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេ​ង្ត​ព្រៃវែង​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចោមរោម​មើល​រណ្តៅ​ដី ដែល​ត្រូវ​បាន​គេ​លួច​ជីក​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា តាម​ការ​ពិនិត្យ​ស្លាកស្នាម​រណ្តៅ​ដី គឺ​ជនល្មើស​បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​ខ្នាត​តូច​ជីក​កកាយ​ដី ក្បែរ​បង្គោល​សសរ​ខ្លោងទ្វារវត្ត (​ខ្លោងទ្វារ​ចាស់​) ក្នុង​បំណង​ស្វែងរក​កំណប់ ហើយ​ទំនង​មុន​ពេល​ជីក គេ​បាន​ធ្វើ​ពិធី​បន់ស្រន់​ផង​ដែរ ព្រោះ​ឃើញ​នៅ​ក្បែរ​នោះ​មាន​រៀបចំ​គ្រឿង​រណ្តាប់​ទៀន​ធូប​ផង​ដែរ​។

ពលរដ្ឋ​ដដែល​នេះ បាន​បញ្ជាក់​ថា រណ្តៅ​ដី​ដែល​គេ​លួច​ជីក​នោះ មាន​ទំហំ​ទទឹង​ប្រហែល​៤​ម៉ែត្រ​បណ្តោយ​ជាង​៦​ម៉ែត្រ និង​ជម្រៅ​ជិត​២​ម៉ែត្រ ជ្រុង​ខ្លះ​ជីក​ហើយ​កាយ​លុប​វិញ ជ្រុង​ខ្លះ​ទៀត​មិន​បាន​លុប​វិញ​ទេ ទំនងជា​មេឃ​ភ្លឺ​លុប​មិន​ទាន់ ហើយ​សកម្មភាព​ជីក​នេះ មិនដឹង​ថា តើយ​កបាន​អ្វីខ្លះ​នោះ​ទេ0x017d7​។

ជុំវិញ​រឿងរ៉ាវ​មួយ​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​បូ​ព្រឹក បាន​អះអាង​ប្រាប់​អ្នក​ព័ត៌មាន​ឱ្យ​ដឹង​ថា «​ព្រះ​តេជគុណ​មិន​បានដឹង​ថា មាន​គេ​លួច​ចូល​ជីក​កកាយ​ដី​ក្នុង​វត្ត​នោះ​ទេ ព្រោះ​សឹង​លក់​តាំងពី​ក្បាល​ព្រលប់​» ប៉ុន្តែ​មាន​នេន​ខ្លះ​ឆ្លើយ​ថា «​បានដឹង​ដែរ តែ​មិន​ហ៊ាន​ដាស់​ចៅអធិការ​វត្ត​ទេ ព្រោះ​លោក​កំពុង​សឹង​»​។

ដោយឡែក​លោក​វរសេនីយ៍ឯក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ភ្លាម ហើយ​លោក​សន្និដ្ឋាន​ថា ក្រុម​ជន​ដែល​លួច​ធ្វើ​សកម្មភាព​នេះ ពិតជា​មាន​បំណង ចង់​ស្វែងរក​កំណប់ ឬ​វត្ថុ​បុរាណ​មាន​តម្លៃពិត​ប្រាកដ​មែន ប៉ុន្តែ​ការ​ជីក​នេះ​ប្រហែលជា​មិន​ទាន់​រក​ឃើញ​វត្ថុ​ដែល​ពួក​គេ​ត្រូវការ​នោះ​ទេ នេះ​បើ​ផ្អែក​លើ​ស្លាកស្នាម​នៃ​ការ​ជីក​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អធិការ​បាន​អះអាង​ថា មិន​ទាន់​មាន​តម្រុយ​ណា អាច​នាំ​អោយ​ស្គាល់​អត្តសញ្ញាណ​ក្រុម​អ្នក​លួច​ជីក​រក​កំណប់​នេះ​ទេ ដោយសារ​បាន​ត្រឹម​ដាក់​កម្លាំង​ឃ្លាំមើល​បន្ត នៅ​ជុំវិញ​បរិវេណ​វត្ត​ស្វាយ​បូ​ព្រឹក​នេះ​តែ​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ