ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​! ទឹក​ក្តៅឧ​ណ្ណ​ៗ​មាន​ប្រយោជន៍​ច្រើន​យ៉ាងនេះ​ចំពោះ​​សុខភាព

6 ឆ្នាំ មុន

ទម្លាប់​ក្នុង​ការ​ទទួលទាន​កាហ្វេ​មួយ​ពែង ឬ​ទឹក​មួយ​ពែង​ក្រោយ​ពេល​ភ្ញាក់​ពី​គេង ​គឺជា​ទម្លាប់​ទូទៅ​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន ។ តើ​អ្នកដឹង​ទេ​ថា

ទម្លាប់​ក្នុង​ការ​ទទួលទាន​កាហ្វេ​មួយ​ពែង ឬ​ទឹក​មួយ​ពែង​ក្រោយ​ពេល​ភ្ញាក់​ពី​គេង ​គឺជា​ទម្លាប់​ទូទៅ​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន ។ តើ​អ្នកដឹង​ទេ​ថា ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​​អតិបរមា​នៃ​ការ​ទទួលទាន​អង្គធាតុ​រាវ​នៅ​ពេល​ព្រឹក គឺ​ការ​ទទួលទាន​ទឹក​មួយ​ពែង ? ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ទទួលទាន​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នៅ​ពេល​ពោះ​ទទេ​ ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។

ការ​ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​នៅ​ពេល​ព្រឹក​ជួយ​ឱ្យ​អ្នក​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ប្រកបដោយ​ប្រសិទ្ធភាព ។ យើង​ដឹង​ហើយ​ថា​រាង​កាយ​របស់​យើង​ប្រហែលជា​៧០% បង្កើត​ឡើង​ដោយសារ​ទឹក ហើយ​ធាតុ​រាវ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ការ​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ​ជា​ច្រើន​សង្កត់ធ្ងន់​ទៅ​លើ​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹក​ក្តៅ​នៅ​ពេល​ព្រឹក ។ នៅ​ក្នុង​អត្ថបទ​នេះ​រៀបរាប់​អំពី​ហេតុផល សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ទទួលទាន​ទឹក​ក្តៅ និង​តើ​ការ​ទទួលទាន​ទឹក​ក្តៅ និង​ទឹក​ត្រជាក់ មួយ​ណា​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ច្រើន​ជាង ។

អត្ថប្រយោជន៍​នៃ​ទឹក​ក្តៅ​៖
១-​ជួយ​បន្ថយ​ការ​ឈឺចាប់
ការ​ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​នៅ​ក្នុង​បំពង់ក និង​ជួយ​ក្នុង​ការ​បន្ថយ​ការ​ឈឺចាប់​ប​ណ្ណោះ​អាសន្ន ។ វា​ល្អ​បំផុត​សម្រាប់​បញ្ហា​រលាក និង​ស្ងួត​បំពង់ក ។

២-​ពង្រឹង​ចលនា​ពោះវៀន
ការ​ទទួលទាន​ទឹក​ក្តៅ​មួយ​កែវ​នៅ​ពេល​ពោះ​ទទេ គឺជា​វិធី​ល្អ​មួយ​ដើម្បី​រំញោច​ចលនា​របស់​ពោះវៀនធំ​ឲ្យ​មានដំណើ​ការ​កាន់តែ​ប្រសើរ ។ លើស​ពី​នេះ​វា​ក៏​ជួយ​ពង្រឹង​រាង​កាយ​ក្នុង​ការ​ស្រូប​យក​សារជាតិ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ  ។

៣-​ពង្រឹង​លំហូរ​ឈាម
ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​ជួយ​ពង្រឹង​លំហូរ​ឈាម ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​នៅ​ពេល​ដែល​រាង​កាយ​ប៉ះពាល់​ទៅ​នឹង​សីតុណ្ហភាព​ខ្ពស់ លំហូរ​កោសិកា​ឈាម​មានការ​កើនឡើង​យ៉ាង​ខ្លាំង ។

៤-​ជួយ​សម្រក​ទម្ងន់
ការ​ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​ល្អ​បំផុត​ក្នុង​ដំណើរការ​នៃ​ការ​សម្រក​ទម្ងន់ ។ ការ​ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​ជួយ​ជំរុញ​ការ​ថយ​ចុះ​នៃ​ចំណង់​អាហារ ទម្ងន់ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​រាង​កាយ ។

មូលហេតុ​នៃ​ការ​ទទួលទាន​ទឹក​ត្រជាក់​មិនល្អ​ចំពោះ​រាង​កាយ​៖
១-​កាត់​បន្ថយ​ជាតិ​ទឹក
ការ​ទទួលទាន​ទឹក​ត្រជាក់​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច ហើយ​មូលហេតុ​នេះ​នឹង​នាំ​ឱ្យ​មានការ​បាត់បង់​ជាតិ​ទឹក​ក្នុង​រាង​កាយ ។ ចំណែក​ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដល់​សុខភាព ។

២-​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ
ការ​ទទួលទាន​ទឹក​ត្រជាក់​ធ្វើ​ឱ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ។ មូលហេតុ​ចម្បង​គឺ​ទឹក​ត្រជាក់​បង្ក​ជាតិ​ខ្លាញ់​នៅ​ក្នុង​ចរន្តឈាម ។

៣-​បង្កើត​ស្លេស្ម​កាន់តែ​ច្រើន
ទឹក​ត្រជាក់​នឹង​បង្កើត​ជាតិ​ស្លេស្ម​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម ។ វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​តឹង​ច្រមុះ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​បំពង់ក ។ ហេតុ​ដូច្នេះ​ហើយ ចំណុច​ទាំងនោះ​បង្ហាញ​ថា​អ្នក​គួរ​ទទួលទាន​ទឹក​ក្តៅ ហើយ​ចៀសវាង​ការ​ទទួលទាន​ទឹក​ត្រជាក់​ប្រចាំ​ថ្ងៃ ៕