ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ពេលនេះ មានពលករកម្ពុជា ធ្វើការនៅ​ក្រៅប្រទេស សរុបជាង ១លាន ៣២ម៉ឺននាក់ នៅថៃច្រើនជាងគេ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន មានពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ​នៅក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦​នាក់។ នេះបើតាមក្រសួងការងារ…

ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន មានពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ​នៅក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦​នាក់។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។

របាយការណ៍ ដែលបានប្រកាស​ក្នុងសន្និបាត​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញ​ថា រហូតមកដល់បច្ចុប្បន្ន​ បានផ្តល់​ឱកាស​ការងារ​ជូន​ពលករកម្ពុជា ដែល​កំពុងស្នាក់នៅ និងធ្វើ​ការ​នៅ​ក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦នាក់​។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១ ២៣១ ៥០៨​នាក់។ កូរ៉េ ៤​៩ ៧៣​៨នាក់។ ជប៉ុន ១៦ ៥៦២នាក់។ ម៉ាឡេស៊ី ២២ ៦២១​នាក់។ សឹង្ហបុរី ៨៥១នាក់។ តំបន់រដ្ឋបាលពិសេស​ហុងកុង ២១៥​នាក់ និងអារ៉ាប់​ប៊ីសាអូឌីត ១១នាក់។

ក្រសួងការងារ ក៏បានប្រកាសថា ជាមធ្យម​ ពលករកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស បានបញ្ជូន​ប្រាក់បញ្ញើ​មកក្នុងប្រទេសវិញ ក្នុងមួយឆ្នាំៗ សរុបប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក ( ២៧០០​លានដុល្លារ​អាម៉េរិក )៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ