ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ សាទរ​ក្រុម​បាល់ទះ​កម្ពុជា​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​បារាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​អបអរសាទរ និង​កោត​សរសើ​រ​ដល់​ក្រុម​កីឡាករ​កម្ពុជា ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​បារាំង​។

ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​សម្តេច ដែល​មាន​ខ្លឹមសារ​ថា​៖«​តា​សូម​អបអរសាទរ​និង​កោតសរសើរ​ចៅ​ៗដែល​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទះ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​បារាំង​(​យុវជនអាយុ​ក្រោម​១៩​ឆ្នាំ​) ដែល​ទើបបាន​ប្រកួត​ចប់នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​មុន​នេះ​បន្តិច ។ តា​ជូនពរ​ចៅ​ៗ​ទទួល​បាន​ជោគជ័យក្នុង​ការ​ប្រកួត​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​»​។

ការ​ប្រកួត​ដែល​ចាប់ផ្តើម​ពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែកុម្ភៈ ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​បារាំង​ដោយ​លទ្ធផល​៣​សិត​ទល់១​សិត ខណៈ​កាលពី​ជើង​ទី​១​កន្លង​ទៅ បារាំងបាន​យកឈ្នះ​កម្ពុជា​៣​សិត​ទល់​០ ។ ជំនួប​ដ៏​ទាក់ទាញ​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​បាន​យកឈ្នះ​២​សិត​ផ្ទួន​ៗ ជាមួយ​ពិន្ទុ ២៥-២០ និង ២៥-២១ មុន​ក្រុម​ភ្ញៀវ U19 បារាំង វាយបក​ឈ្នះ​វិញ ២១-២៥​ពិន្ទុ ។ ប៉ុន្ដែ​ចូល​សិត​ទី​៤ បាន​ក្លាយជា​សិត​កាត់សេចក្ដី បន្ទាប់​ពី​កម្ពុជា​បាន​យកឈ្នះ​ក្នុង​ពិន្ទុ ២៥-១៩ ដើម្បី​ធានា​ជ័យជម្នះ​របស់​ខ្លួន ៣-១​សិត​តែម្ដង ។

ជាមួយនឹង​ការ​សងសឹក​បាន​សម្រេច​វិញ​នេះដែរ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង
រីករាយ​ជា​ខ្លាំង​ចំពោះ​ក្រុម​បាល់ទះ​ជម្រើសជាតិកម្ពុជា​ដែល​អាច​យកឈ្នះ​ក្រុម​ខ្លាំង​បារាំង ដ្បិត
ជំនួប​មិត្តភាព​អន្ដរជាតិ លើក​ទី​១ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ កន្លង​ទៅ គឺ​កម្ពុជា បាន​ចាញ់
ក្រុម​បារាំង ក្នុង​លទ្ធផល ៣​សិត​ទល់​នឹង​០​សិត ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​បាន​ធ្វើ​ឡើងក្រោម​វត្តមាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្ដិ
បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ដោយ
មានការ​ចូលរួម​ពី​លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ។ អ្វី​ដែល​ពិសេស
ជាង​នេះ​ទៅ​ទៀត​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​បាន​ចាប់អារម្មណ៍
ជំនួប​មិត្តភាព​អន្ដរជាតិ​នេះ និង​បាន​កោតសរសើរពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ