ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​យុវជន​៤​នាក់​ក្នុង​ចំណោម​៥​នាក់​បាន​ហើយ ក្រោយ​គប់​កញ្ចក់​រថយន្ត​ធ្វើ​ឱ្យ​មនុស្ស​របួស​

1 ឆ្នាំ មុន
  • តាកែវ

ក្មេង​ទំនើង​ចំនួន​៤​នាក់​ក្នុងចំណោម​៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​កាលពី​ពេល​កន្លង​ទៅ បាន​ត្រូវ​នគរបាល​ស្រុក​ត្រាំកក់​ចាប់​ឃាត់ខ្លួន​កាលពី​

ខេត្តតាកែវ ៖ ក្មេង​ទំនើង​ចំនួន​៤​នាក់​ក្នុងចំណោម​៥​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​កាលពី​ពេល​កន្លង​ទៅ បាន​ត្រូវ​នគរបាល​ស្រុក​ត្រាំកក់​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រសៀល នៅ​ក្នុង​ឃុំ​អង្គ​តាសោម ។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ដែល​ត្រូវ​បាន​​ចាប់ខ្លួន​ទាំង​៤​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ហេង សុ​ភក្តិ ហៅ ហ្តែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ដកហូត​ម៉ូតូ​១គ្រឿង​ម៉ា​កណិច ពណ៌​ស ពាក់​ផ្លា​ក​លេខ តាកែវ​១Z-៧២៩៦ ។

២-​ឈ្មោះ ជុំ ចាន់​ភារ​ក្ស ភេទ​ប្រុស អាយុ​១៧ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ព្រែ​រំដេង ឃុំ​អង្គ​តា​សោម ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ា​កណិច ពណ៌​ស លាយ​ខៀវ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​តាកែវ ១AB-៥៥៧៨ ។

៣-​ឈ្មោះ អ៊ុ​ន យូ ភេទ​ប្រុស អាយុ​១៧​ឆ្មាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ។
៤-​ឈ្មោះ រី យ៉ា​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ។

ចំណែក​ជន​ម្នាក់​ទៀត​ឈ្មោះ លី ស៊ីអាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតា​សោម និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​អ៊ិច​សង់​ទ័​រ កំពុង​រត់គេច​ខ្លួន ។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​៤​និង​១៥​នាទី​រសៀល នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៨-៧៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្នារ ឃុំ​អង្គតាសោម មាន​ករណី​ហិ.ង្សា​ដោយ​ចេតនា​ដែល​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង គឺ​ម៉ា​ក​ណិច​២​គ្រឿង និង​ម៉ាក​អ៊ិច​សង់់​ទ័​រ១​គ្រឿង ប្រដាប់​ដោយ​ដុំ​ថ្ម បាន​គប់​ទៅ​លើ​កញ្ចក់រថយន្ត​ម៉ាក​ហ្វ​ដ ពណ៌​ស ពាក់​ផ្លា​ក​លេខ កម្ពុជា EaLux68 ដែល​ជា​របស់​ឈ្មោះ អ៊ា អេ​លុ​ច ភេទប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងសាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ខេត្តកំពត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ហើយ​ការ​គប់​ដុំ​ថ្ម​នេះ បណ្ដាល​ឲ្យ​បែក​កញ្ចក់​ពីមុខ​ធ្លាយ​ចូល​ទៅ​ក្នុង​រថយន្ត ត្រូវ​ចំ​ឈ្មោះ អ៊ា អេ​លុ​ច រង​របួសធ្ងន់​ត្រង់​ក្ដោងច្រមុះ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​ក៏​បើក​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់​ទៅ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​៤​នាក់ ក្នុង​ចំណោ​ម​៥​នាក់​នោះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង​៤​នាក់​ឆ្លើយ​ថា ពួក​គេ​បាន​ជិះ​ម៉ូតូ​គប់​ដុំ​ថ្ម​ទៅ​លើ​គូ​ជម្លោះ​របស់​ខ្លួន​ដែល​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ខាងត្បូង​ទៅ​ខាងជើង តែ​បែរជា​ត្រូវ​រថយន្ត​ទៅ​វិញ ។

លោក​វរសេនីយ៍ឯក យ៉ុ​ង ញី​វ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៤​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ