រាជធានីភ្នំពេញ ៖ ករណីផ្តាសាយបក្សីនៅតែបន្តកើតឡើងជារឿយៗ នៅក្នុងប្រទេសកម្ពុជាយើងហើយបានសម្លា.ប់មនុស្សថែមទៀត។ ជំងឺផ្តាសាយបក្សីកើតឡើងលើមាន់ទា ហើយបានឆ្លងមកមនុស្ស។ ដូច្នេះក្នុងពេលជំងឺនេះបានស្ងប់ស្ងាត់យូរឆ្នាំមកហើយ គឺយើងមិនត្រូវភ្លេច និងធ្វេសប្រហែសឡើយ។ ពោល គឺយើងម្នាក់ៗត្រូវបន្តវិធានការការពារកុំឱ្យឆ្លងជំងឺផ្តាសាយបក្សីតាមរយៈអនាម័យស្អាតជានិច្ច កុំប៉ះពាល់បក្សី មាន់ទាឈឺ ឬងា.ប់ ហើយការចម្អិតសត្វបក្សី មាន់ទា ក៏ត្រូវតែឆ្អិនល្អផងដែរ។
![Picture]()
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីម្នាក់ អាយុ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កុមារីរងគ្រោះចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។
ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់ថា នាងមានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1។ ចំណែកកុមារីរងគ្រោះបានបាត់បង់ជីវិតហើយ និងត្រូវបានយកទៅធ្វើពិធីបុណ្យស.ពតាមប្រពៃណីនៅក្នុងភូមិខាងលើ។
![Picture]()
ចំពោះករណីផ្ទុះជំងឺផ្តាសាយបក្សីស្ងាត់ៗហើយបានសម្លា.ប់កុមារីរងគ្រោះ ដូច្នេះត្រូវបាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានប្រកាសអំពាវនាវ សូមបងប្អូនកុំប៉ះពាល់សត្វឈឺ ឬងា.ប់ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ។ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ១១៥។
សូមរម្លឹកថា ជំងឺផ្តាសាយបក្សី H5N1 បានកើតមាន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣។ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ នេះ យ៉ាងហោចណាស់ ជំងឺផ្តាសាយបក្សីនៅកម្ពុជា បានសម្លា.ប់មនុស្ស ចំនួន ៣៨នាក់។ឯកសារវេជ្ជសាស្ត្រ បង្ហាញថា ជំងឺគ្រុនផ្ដាសាយបក្សីអាចឆ្លងពីសត្វបក្សីមកមនុស្សតាមរយៈការប៉ះពាល់សត្វបក្សីឈឺ ឬងា.ប់ការប៉ះពាល់សារជាតិទឹកដែលចេញពីខ្លួនអ្នកជំងឺ ឬគ្រែដេករបស់អ្នកជំងឺ និងដោយសារតែការទទួលទានសាច់បក្សីឈឺ ឬក៏ការចម្អិនសាច់បក្សី មាន់ទា មិនបានឆ្អិនល្អជាដើម។
![Picture]()
ចំពោះរោគសញ្ញាជំងឺគ្រុនផ្ដាសាយបក្សី ក៏ត្រូវបានឯកសារវេជ្ជសាស្ត្រ លើកបង្ហាញថា អ្នកជំងឺមានកម្ដៅខ្ពស់ខ្លាំងឈឺសាច់ដុំឈឺក្បាល ក្អក ឬដង្ហើមខ្លី រាករូស ឈឺពោះ ឈឺទ្រូង ឈា.មច្រមុះ ឬឈា.មអញ្ចាញធ្មេញ និងភ្នែកក្រហម។សម្រាប់វិធីព្យាបាល ត្រូវបានអ្នកជំនាញណែនាំឱ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ទទួលការព្យាបាលពីវេជ្ជបណ្ឌិត ឬក៏សម្រាកនៅផ្ទះ ដោយនៅដាច់ដោយឡែកពីអ្នកដទៃ និងទទួលទានថ្នាំសម្លា.ប់មេរោគ ដូចជា oseltamivir (Tamiflu) ឬ Zanamivir (Relenza) តាមវេជ្ជបញ្ជា។
![Picture]()
វិធីបង្ការជំងឺគ្រុនផ្ដាសាយបក្សី ក៏ត្រូវបានអ្នកជំនាញណែនាំថា យើងត្រូវលាងសម្អាតដៃឱ្យស្អាតជាមួយទឹកស្អាត ឬទឹកក្ដៅឧណ្ណៗជាមួយសាប៊ូ ឬអាល់កុលជែលជាពិសេសនៅពេលប៉ះពាល់បក្សីរួច។យើងអាចប្រើឧបករណ៍ចានស្លាបព្រាផ្សេងគ្នាសម្រាប់សាច់ឆៅ និងសាច់ឆ្អិន ហើយត្រូវចម្អិនអាហារ ពិសេសសាច់បក្សី មាន់ទា ឱ្យបានឆ្អិនល្អ និងត្រូវជៀសវាងការប៉ះបក្សីរស់ ហើយកុំប៉ះបក្សីឈឺ កុំដើរចូលទីផ្សារ ឬកសិដ្ឋានចិញ្ចឹមបក្សី កុំនាំបក្សីពីស្រុកផ្សេង ចូលក្នុងស្រុករបស់ខ្លួន កុំញ៉ាំសាច់បក្សី ដែលចម្អិន មិនឆ្អិនល្អ ព្រមទាំងកុំញ៉ាំស៊ុតឆៅជាដើម។
![Picture]()
ជាសរុបមក ទោះបីជាយូរៗម្តងយើងលឺដំណឹងពីការឆ្លងរាលដាលជំងឺផ្តាសាយបក្សី ដែលបានផ្ទុះការឆ្លងរាតត្បាតលើមាន់ទា និងសត្វបក្សី នៅកម្ពុជា ហើយឈានដល់ឆ្លងមកមនុស្ស និងបានសម្លា.ប់មនុស្សថែមទៀតនោះគឺយើងម្នាក់ៗ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការការពារ និងត្រូវរស់នៅមានអនាម័យជាប់ជាប្រចាំ។ សំខាន់ៗបំផុតកុំប៉ះពាល់សត្វបក្សី ពិសេសមាន់ទាបក្សីឈឺ ឬងា.ប់។ បើយកបក្សី មាន់ទា មកធ្វើម្ហូបអាហារ គឺត្រូវតែច្បាស់ថា បានចម្អិតវា ឆ្អិនល្អ។ សូមបន្តការពារ ប្រសើរជាងព្យាបាល ព្រោះថា ជំងឺនេះ អាចឆ្លង និងសម្លា.ប់យើងបានគ្រប់ពេល៕
ចែករំលែកព័តមាននេះ