សម្តេចតេជោ ៖ កម្មកររោងចក្រនឹងទទួលសេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយសាលារាជធានីភ្នំពេញផ្តល់សេវារថយន្តក្រុងសាធារណៈដឹក
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយសាលារាជធានីភ្នំពេញផ្តល់សេវារថយន្តក្រុងសាធារណៈដឹក
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយសាលារាជធានីភ្នំពេញផ្តល់សេវារថយន្តក្រុងសាធារណៈដឹកបងប្អូនកម្មករកម្មការិនីដោយឥតគិតថ្លៃ (Free) សម្រាប់រយៈពេល២ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩។
ការសម្រេចនេះធ្វើឡើងក្នុងពិធីជួបជុំមួយដែលសម្តេចតេជោ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនីចំនួន៤.២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ហើយបងប្អូនកម្មករទាំងនោះ គឺមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រចំនួន៩៣ផ្សេងៗគ្នា។
បច្ចុប្បន្ននេះ សេវារថយន្តក្រុងសាសារាជធានីភ្នំពេញ គឺមានចំនួន៣ខ្សែ ហើយសាលាក្រុងភ្នំពេញគឺមានគម្រោងពង្រីកផ្លូវរត់សេវារថយន្តក្រុងនេះបន្ថែមទៀត ក្រោយពីទទួលបានរថយន្តក្រុងពីប្រទេសចិន និងជប៉ុននាពេលខាងមុខ។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានឱ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យក្នុងការតបណ្តាញទឹក នឹងភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានលើកយកចិត្តទុកដាក់ ចំពោះស្ត្រីជាកម្មការិនីមានផ្ទៃពោះ ដោយបានផ្តល់ប្រាក់បន្ថែម ១២០% សម្រាប់សម្រួលនៅពេលឆ្លងទន្លេ៕
ចែករំលែកព័តមាននេះ