ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀងរាល់ថ្ងៃ​ពុធ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចុះ​ជួប​កម្មករ​នៅ​តាម​រោងចក្រ​ផ្ទាល់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ថា កំណត់​យក​រៀងរាល់ថ្ងៃ​អាទិត្យ ដើម្បី​ជួប​

រាជធានី​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ថា កំណត់​យក​រៀងរាល់ថ្ងៃ​អាទិត្យ ដើម្បី​ជួប​សំណោះ​​សំ​ណា​ល​សួរសុខទុក្ខ កម្មករ កម្មការិនី ហើយ​ក៏​កំណត់​ថា នៅ​រៀងរាល់ថ្ងៃ​ពុធ សម្តេច​នឹង​អញ្ជើញ​ចុះ​សួរសុខទុក្ខ កម្មករ កម្មការិនី​តាម​បណ្តា​រោងចក្រ សហ​គ្រាស​​នានា​ផ្ទាល់​តែ​ម្តង​។​

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ ដែល​សម្តេច​តេ​ជោ​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​កម្មករ កម្មការិនី ចំនួន​៤.២៧០​នាក់ នៅ​មជ្ឈមណ្ឌល​​​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ​២០១៧​នេះ ហើយ​បងប្អូន​កម្មករ​ទាំងនោះ គឺ​មាន​ដូច​ជា​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម ជំនួយការ មក​ពី​រោងចក្រ​ចំនួន​៩៣​ផ្សេង​ៗ​គ្នា​។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «គោលបំណង​នៃ​ការ​ជួបជុំ​នេះ ​គឺ​ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​កម្មករ និយោជិត​ជាមួយ​និយោជក​ និង​សំណូម​ពរ​នានា ដើម្បី​សម្រួល​ឲ្យ​កម្មករនិយោជិត​កាន់តែ​​​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន​»។​

សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​ភាព​ខ្ទេចខ្ទាំ វិស័យ​កាត់ដេរ​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​ពេល​នោះ​រោងចក្រ​សហគ្រាស ត្រូវ​បាន​បំផ្លាញ បិទ​ចោល ដោយ​មិន​មានការ​នាំ​ចេញ​នោះ​ទេ​។ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​កម្មករ ស្ថានភាព​ការងារ​ និង​ជីវភាព​រស់នៅ​របស់​កម្មករ ​ក្នុង​នោះ​មាន​ដូច​ជាការ​ត​ម្លើ​ង​ប្រាក់​ខែ ដែល​បាន​ធ្វើ​ជា​បន្តបន្ទាប់ ហើយ​រាល់​សមិទ្ធ​ផល​នានា​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន ការ​ទាក់ទាញ​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ ក៏​ដូច​ជា​ការ​គិតគូ​អត្ថប្រយោជន៍​ផ្សេង​ៗ​សម្រាប់​កម្មករ កម្មការិនី ​គឺ​គ្មាន​បាតដៃ​របស់​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ទេ​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «ការ​តំឡើង​ប្រាក់ខែ​នេះ​មិនមែន​តំឡើង​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​រាជរដ្ឋាភិបាល​។ ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​គៀងគរ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ​គឺ​បក្ស​ប្រឆាំង​ហាម​មិន​អោយ​ប្រទេស​ដទៃ​ទិញ​ផលិត​ផល​ពី​កម្ពុជា​ទៀត ឬ​មក​វិនិយោគ​នៅ​កម្ពុជា​ឡើយ​ដែល​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​រស់នៅ និង​ការងារ​កម្មករ​។​

​សម្តេច​បាន​បន្ថែម​ថា​៖ «​ដោយសារ​ស្ថេ​រ​ភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ព្រមទាំង​ការ​អនុគ្រោះ​ដល់​ការ​វិនិយោគទុន​ពី​បរទេស គឺ​ចំនួន​រោងចក្រ​ត្រូវ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​បាន​ផ្តល់​ការងារ​ដល់​បងប្អូន​ប្រជា​ពល ហើយ​ក្នុង​នោះ​ប្រាក់ខែ​ក៏​ត្រូវ​បាន​ដ​ម្លើ​ង​ជា​បន្តបន្ទាប់ ដែល​នៅ​ឆ្នាំ​២០១៨ តិច​បំផុត​គឺ​អាច​ឡើង​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​គឺ​ច្រើន»៕