ខ​ណៈ​ពេល​នេះ សម្តេច​តេ​ជោ កំពុង​តែ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​


​រាជធានី​ភ្នំពេញ ​៖ ដូច​ការ​គ្រោងទុក ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​សំណេះសំណាល សួរ​សុខទុក្ខ​កម្មករ​កម្ម​ការ​នី​នៅ​កោះ​ពេជ្រ ជា​លើក​​ដំបូង​។​

ការ​ជួបជុំ​ជាលើក​ដំបូង​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កំពុង​ជួប​សំណេះ​​​សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី ៤.២៧០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

សូម​បញ្ជាក់​ថា​ សម្រាប់​ជំនួប​រវាង​សម្តេច​តេ​ជោ និង​បងប្អូន​កម្មករ​កម្ម​ការ​នី​នៅ​កោះ​ពេជ្រ​នេះ​ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​សហជីព ​និង​ស្ថាប័ន​តំណាង​និយោ​ជក​ផង​ដែរ ជា​ពិសេស​ជំនួប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វេលា​ដែល​សហជីព តំណាង​រាជរដ្ឋាភិបាល និង​និយោជក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ចរចា​ប្រាក់​អប្ប​ប​មា​ឆ្នាំ​២០១៨ នេះ​ផង​ដែរ​៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ