ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​សប្បុរសធម៌​ជប៉ុន ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ

1 ឆ្នាំ មុន
  • កំពង់ចាម

គម្រោង Maaaru នៃ​ជំនួយ​មូលនិធិ​សប្បុរសធម៌​របស់​ប្រទេស​ជប៉ុន មាន​អត្ថន័យ​នៃ «​ការ​ភ្ជាប់​ពិភពលោក និង​អនាគត​ជា​រង្វង់​មួយ​» តាម​រយៈ​ការ​គាំទ្រ​ផ្នែក​អប់រំ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​

ខេត្តកំពង់ចាម ៖ គម្រោង Maaaru នៃ​ជំនួយ​មូលនិធិ​សប្បុរសធម៌​របស់​ប្រទេស​ជប៉ុន មាន​អត្ថន័យ​នៃ «​ការ​ភ្ជាប់​ពិភពលោក និង​អនាគត​ជា​រង្វង់​មួយ​» តាម​រយៈ​ការ​គាំទ្រ​ផ្នែក​អប់រំ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​នីមួយ​ៗ យើង​កំពុង​ផ្តល់​ជំនួយ​ជួសជុល​អគារសិក្សា និង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​សាលារៀន ដើម្បី​ផ្តល់​ឱកាស​អប់រំ​ស្មើ​ៗ​គ្នា​ដល់​កុមារ​គ្រប់​រូប​។ លើក​នេះ​នៅ​ប្រទេស​កម្ពុជា យើង​បាន​សាងសង់​អគារ​សាលា​បឋម​សិក្សា​មួយ​ខ្នង និង​បាន​ជួសជុល​អគារសិក្សា​ចំនួន​ប្រាំពីរ​ផង​ដែរ​។

ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ មិត្តភក្តិ​មក​ពី​ប្រទេស​ជប៉ុន​ចំនួន​២៥​នាក់ បាន​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុ​ន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ខ្វែក ក្នុង​ខេត្តព្រៃវែង និង​បាន​ទៅ​មើល​សាលា​ដែល​បាន​ជួសជុល​រួច​ហើយ​។

ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ យើង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង្ស ជួនណា​រ៉ុ​ន និង​បាន​ពិភាក្សា​អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា​។

សមាជិក​របស់​គម្រោង Maaaru (​តំណាង​ដោយ​លោក Yuma Muranushi) កំពុង​លើកកម្ពស់​នូវ​សន្តិ​ភាព​ពិភពលោក ដោយ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ជា​រៀង​រាល់​ខែ​។ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​។

លើស​ពី​នេះ​ទៀត សកម្មភាព​នេះ ត្រូវ​បាន​គេ​បង្ហាញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​នានា​ដោយ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព និង​សារៈសំខាន់​នៃ​ការ​អប់រំ​។

ទោះជា​យ៉ាងនេះ​ក្តី លោក​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​ដ៏​សំខាន់​មួយ ហើយ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ទទួល​បាន​សក្តានុពល​ក្នុង​ការ​ក្លាយជា​ប្រទេស​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នា​ពេល​ខាង​មុខ​។

ដោយ​មាន​ក្តី​សង្ឃឹម​បែប​នេះ​ហើយ លោក​កំពុង​ផ្តោត​ទៅ​លើ​ការ​គាំទ្រ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​បាន​និយាយ​ដោយ​ក្តី​រំភើប​ថា លោក​កំពុង​ស្វែងរក​ដៃគូ​ដែល​អាច​ដើរតួ​ជា​ស្ពាន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន​នា​ពេល​អនាគត និង​ធ្វើការ​រួម​គ្នា​ជាមួយ​លោក​ក្នុង​គោលបំណង ដើម្បី​សន្តិភាព​ពិភពលោក​។

The Maaaru Project of the Japan Donation Foundation aims to It has the meaning of connecting the world and the future with “maru”.

In various regions of each country, we are repairing schools and improving school infrastructure so that all children can be provided with equal educational opportunities.
This time, in Cambodia, we constructed one primary school and repaired seven schools.

February 9, 2023. Participated with 25 friends from Japan in the ceremony of Prey Kvaek Primary School in Kratie province. Together with Minister SEANG BUNLEANG , we were delighted with the completion of the school building. I also visited a school that had been repaired.

February 10, 2023 Minister of Education, Youth and Sports: We met with Minister HANG CHUON NARON and discussed education in Cambodia.

Maaaru’s project members (representative Mr. YUMA MURANUSHI) fly around the world every month with the goal of world peace, and are currently attracting attention in various countries. Furthermore, it has been featured in the media of various countries, appealing the importance of peace and the importance of education. Even so, he considered Cambodia as a particularly important country and said that it has the potential to become one of the most important countries in the world in the near future. Based on such hopes, he is focusing on educational support in Cambodia, and is looking for a partner who can act as a bridge with Japan in the future while seriously aiming for world peace.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ