ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ចង្ក្រានហ្គាស​រង​របួសធ្ងន់​បុរស​ម្នាក់ ខណៈ​កំពុង​ចម្អិនម្ហូប

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គា​ស បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គា​ស បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខណៈ​ដែល​បុរស​រូប​នោះ​ប្រើ​ចង្ក្រានហ្គាស​ចម្អិនម្ហូប​ពេល​ល្ងាច​។ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ឈ្មោះ ជា សុ​ភ័​ក្រ អាយុ​៣៧​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​បាន​ចម្អិនម្ហូប ដោយ​ប្រើ​ហ្គា​ស​ធុង​ធំ ស្រាប់តែ​ពេល​នោះ​បាន​ធ្លាយ​ទុយោ​ហ្គា​ស​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង​ឆាបឆេះ​សម្ភារ​មួយ​ចំនួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​កុំ​តែ​បាន​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់​ពេលវេលា​។

ទោះជា​យ៉ាងណា​បុរស​ជា​ម្ចាស់ផ្ទះ​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ប្រភព​ដដែល​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានមុខ​របរ​លក់​អីវ៉ាន់​តូចតាច​នៅផ្ទះ ហើយ​គាត់​បានដឹង​ដែរ​ថា ទុយោ​ចង្ក្រានហ្គាស​របស់​គាត់​មាន​សភាព​ចាស់​ណាស់​ដែរ​ហើយ តែ​គាត់​នៅ​តែ​បន្ត​ប្រើ​វារ​ហូត​ដល់​ជួប​បញ្ហា​បែប​នេះ​តែ​ម្តង សំណាង​ហើយ​បាន​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់ កុំ​អី​ឆេះ​ទាំង​ផ្ទះ​រាលដាល​ដល់​អ្ន​ជិតខាង​ទៀត​៕