ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាត អូន​​ទូច​ នឹង​បាត់​មុខ​មួយ​រយៈ​ ក្រោយ​រង​របួស​ដាច់​សរសៃ​ជង្គង់​ចំនួន​២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែបម្រើ​ក្លិប​បាល់ទាត់​ព្រៃវែង​អេ​ហ្វ​ស៊ី​កីឡាករ អាត អូន​​ទូច​ អាច​នឹង​បាត់​មុខ​

រាជធានី​ភ្នំពេញ ៖ ខ្សែបម្រើ​ក្លិប​បាល់ទាត់​ព្រៃវែង​អេ​ហ្វ​ស៊ី​កីឡាករ អាត អូន​​ទូច​ អាច​នឹង​បាត់​មុខ​មួយ​រយៈ បន្ទាប់​ពីរ​ងរ​បួស​ដាច់​សរសៃ​ជង្គង់​ចំនួន​២ គឺ​សរសៃ ACL និង LCL អំឡុង​ការ​ប្រកួត​ក្រប​ខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គខាប់ ឆ្នាំ​២០២៣ តទល់​ជាមួយ​ក្រុម គិរីវង់​សុខ​សែន​ជ័យ កាល​ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣​។

ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់​ពី​អាត អូន​ទូច​​ បាន​ប៉ះទង្គិច​ជា​កីឡាករ ម៉ុ​ន វ៉ា​ន់​ដា ដែល​តម្រូវ​ឱ្យ​ប្តូរ​ចេញ​ភ្លាម​ៗ អំឡុង​ការ​ប្រកួតនា​ពេល​នោះ ដែល​ក្រុម​ព្រៃវែង អេ​ហ្វ​ស៊ី​ បានបរាជ័យ​ក្នុង​លទ្ធផល ២-១ ក្រោម​ថ្វី​ជើង​ក្រុមគិរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​។

ក្លិប​បាល់ទាត់​ព្រៃវែង​អេ​ហ្វ​ស៊ី​ បាន​បង្ហោះ​ថា បន្ទាប់​ពី​រង​របួស​ប៉ះទង្គិច​ដែល​តម្រូវ​ឱ្យ​ផ្លាស់​ប្តូរ​ចេញ​ភ្លាម​ៗ កាលពី​ការ​ប្រកួត​ថ្ងៃអាទិត្យ​ជាមួយ​ក្លិប​បាល់ទាត់​គិរី​រង់​សុខ​សែន​ជ័យ​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ខាប់​ឆ្នាំ​២០២៣ លទ្ធផល​ពិនិត្យ​របស់​គ្រូពេទ្យ​បាន​បញ្ចា​ក់ថា កីឡាករ អាត អូន​ទូច បាន​ដាច់​សរសៃ​ជង្គង់​ចំនួន​2 គឺ​សរសៃ ACL+LCL ដែល​តម្រូវ​ឱ្យធ្វើ​ការ​វះកាត់​ទើប​អាច​បន្ត​អាជីព​បាន ។

ក្លិប​ជូនពរ​ឲ្យ អូន​​ទូច​​ ទទួល​ការ​វះកាត់​បាន​ជោគជ័យ ឆាប់​ជា​សះស្បើយ និង​បាន​ត្រឡប់​ចូល​មក​កាន់​ទីលាន​វិញ​ឆាប់​ៗ​នេះ​។

ព្រម​ពេល​ជាមួយ​គ្នា​នេះ កីឡាករ ម៉ុ​ន វ៉ា​ន់ដា របស់​គិរីវង់​សុខ​សែន​ជ័យ​បាន​បង្ហាញ​នូវសមាន​ចិត្ត​ឈឺឆ្អាល និង​សម្ដែង​ការ​សោកស្ដាយយ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​អាក្រក់​ដែល​បានកើតឡើង​លើ​កីឡាក​រអាត អូន​ទូច ។

ស្រង់​សម្ដីដើម​កីឡាករ​រូប​នេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ៖ «​ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​លឺដំណឹង​បែប​នេះ ។ វា​ជា​កំហុស​អ​ចេតនា​នៅ​ក្នុង​ការ​ប្រកួត ។ សូម​ជូនពរ​ដល់​ប្អូនប្រុស​ឆាប់​ជា​សះ​ស្បើយ និង​ត្រឡប់​មក​វិញ​ជាមួយ​ភាព​ខ្លាំង​ជាង​មុន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ