ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ សុំ​ក្រុមកីឡាករ​​កម្ពុជា កុំ​ប្រើ​សារធាតុ​លើក​កម្លាំង បើ​មិន​អ​ញ្ចឹ​ង​ទេ​!

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តាំ​ទៅ​កីឡាករ កីឡាការិនី​ ត្រូវ​គោរព​វិន័យ​នៃ​ការ​ប្រកួត​ និង​លក្ខ​ន្តិ​ក​​នៃ​ការ​ប្រកួត ជា​ពិសេស​ដាច់ខាត​

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តាំ​ទៅ​កីឡាករ កីឡាការិនី​ ត្រូវ​គោរព​វិន័យ​នៃ​ការ​ប្រកួត​ និង​លក្ខ​ន្តិ​ក​​នៃ​ការ​ប្រកួត ជា​ពិសេស​ដាច់ខាត​ជៀសវាង​ប្រើ​សារជាតិ​លើក​កម្លាំង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​ជាតិ​ធ្ង​ន​ធ្ង​រ​។​

សម្តេច​តេ​ជោ​បាន​ផ្តាំផ្ញើ​ថា ៖ ​ខ្ញុំ​ដូច​មុន​ៗ​ដែរ ផ្តាំផ្ញើ​សម្រាប់​កីឡាករ កីឡាការិនី​របស់​យើង​ដែល​ទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម បំរាម​ធំ​បំផុត​ សុំ​ផ្តាំផ្ញើ គឺ​ហាមដាច់ខាត​ក្នុង​ការ​ប្រើប្រាស់​សារធាតុ​ដែល​មាន​ជាតិ​លើក​​កម្លាំង ដែល​ផ្ទុយ​នឹង​លក្ខ​ន្តិ​ក​នៃ​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​កីឡា​…​។ រឿង​នេះ​មិន​ត្រឹមតែ​ខូច​កិត្តិយស​ផ្ទាល់ខ្លួន​ទេ តែ​វា​បាន​ខូច​ដល់​កិត្តិ​យស​របស់​ប្រទេស​ជាតិ​»។​

សម្តេច​បាន​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ពេល​សម្តេច​អញ្ជើញ​បំពាក់​មេដាយ និង​ជូន​រង្វាន់​ដល់​ក្រុមកីឡា​​ជន​ពិការ​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ យុវជន​ជន​ពិការ​រដូវក្តៅ​នៅ​សាធារណ​រដ្ឋ​កូរ៉េ និង​ការ​សំណេះសំណាល​ជាមួយ​ជាមួយ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូល​រួល​រួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩​ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖ «​អ​ញ្ចឹ​ង សុំ​ផ្តាំផ្ញើ​ក្មួយ​ៗ យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​នេះ ប្រយ័ត្ន​គេ​ធ្វើតេស្ត​ទឹកនោម ឬ​តេស្ត​ឈាម ឃើញ​សារជាតិ​បែប​នោះ ទាំង​សារ​ធាតុ​គ្រឿងញៀន​… ​និយាយ​រួម​សារជាតិ​ទាំង​ហ្នឹង​មិន​ត្រូវ​ប្រើ​ទេ ទាំង​ទៅ​ប្រកួត ឬ​មិន​ទៅ​ប្រកួត​ទេ កុំ​ប្រើ​ឲ្យ​សោះតែ​ម្តង ត្រូវ​ជៀសវាង​ដាច់ខាត​តែ​ម្តង​»។​

សម្តេច​ក៏​បាន​ឧ​ប​ត្តម្ភ​នូវ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​៣​ម៉ឺន​ដុល្លារ​ដល់​កីឡា​ការ យ៉ាវ វ​ណ្ណៈ យក​ទៅ​ស្នង​បំណុល​ធនាគារ​ដែល​ខ្ចី​សង់ផ្ទះ​ជូន​ម្តាយ​ដែល​មាន​ជំងឺ បូក​ពីលើ​ប្រាក់​រង្វាន់​ពី​ក្រសួង​អប់រំ​សរុប​គឺ​ទឹកប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ រួម​ទាំង​ការ​ផ្តល់​រង្វាន់​ជា​ច្រើន​ដល់​កីឡាករ កីឡាការិនី និង​លោកគ្រូ​អ្នកគ្រូ​ផង​ដែរ​។

សូម​បញ្ជាក់​ថា នា​ថ្មី​ៗ​នេះ កីឡាករ​ជន​ពិការ​កម្ពុជា​ចំនួន​៣​រូប បាន​ទៅ​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ី​នៅ​ប្រទេស​កូរ៉េ ក្នុង​នោះ​មាន​២​នាក់​ទទួល​បាន​មេដាយមាស និង​សំ​រិ​ទ្ធ​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​លើកកម្ពស់​លើ​ជន​ពិការ និង​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចំរើន​ជា​បន្ត​បន្ទាប់​៕