លោក សុខ ទូច ៖ រឿងព្រំដែន មិនមែនសិប្បនិមិត្តដូចអ្នកលេងហ្វេសប៊ុក…
រាជធានីភ្នំពេញ ៖ លោក សុខ ទូច ដែលត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែសីហា នេះថា
រាជធានីភ្នំពេញ ៖ លោក សុខ ទូច ដែលត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែសីហា នេះថា
រាជធានីភ្នំពេញ ៖ លោក សុខ ទូច ដែលត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែសីហា នេះថា រឿងព្រំដែនកម្ពុជា និងឡាវ នៅខេត្តស្ទឹងត្រែង មិនមែនជារឿងសិប្បនិមិត្តដូចអ្វីដែលអ្នកលេងហ្វេសប៊ុកលើកឡើង រួមទាំងការចោទប្រកាន់របស់អតីតប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ។
ការអះអាងរបស់លោក សុខ ទូច ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅរាជបណ្ឌិត្យសភា ស្តីពីតំបន់ អូរតាង៉ាវ អូរអាឡៃ និងចំណុចប្រសព្វរវាងខេត្តស្ទឹងត្រែង និងខេត្តអាតាពើឡាវ បន្ទាប់ពីលោកចុះស្រាវជ្រាវអស់មួយសប្តាហ៍កន្លងមក ជាពិសេសជាការឆ្លើយតបនឹងអ្នកអត្ថាធិប្បាយមួយចំនួនដែលបានចោទប្រកាន់ថា ការឈ្លានពានរបស់ទាហានឡាវក្នុងទឹកដីកម្ពុជា ជាវិធីសាស្ត្រដើម្បីចំណេញសន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ ព្រោះអ្វីដែលបានកើតឡើងជាមួយប្រទេសឡាវថ្មីៗនេះ គឺដូចទៅនឹងយុទ្ធសាស្ត្រដែលបានប្រើកាលពីឆ្នាំ២០០៨ ពេលមានជម្លោះជាមួយប្រទេសថៃ ដែលជួយឲ្យបក្សកាន់អំណាចឈ្នះបានដល់៩០អាសន្នះនាពេលនោះ។
ក្នុងសន្និសីទនោះដែរ លោក សុខ ទូច ក៏បាននិយាយថា លោក និងក្រុមការងារនៅរាជបណ្ឌិត្យសភាសរសេរសៀវភៅមួយក្បាលទាក់ទងនឹងព្រំដែនឡាវ និងកម្ពុជា ក្រោមការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសន្តិភាព រឹងប៉ឹង និងទន់ភ្លន់។ លោក សុខ ទូច ថា លោកនឹងស្នើទៅសម្តេចតេជោ ហ៊ុន សែន សុំដូរឈ្មោះទីតាំងមួយចំនួនដែលទាហានខ្មែរកំពុងឈរជើង៕
ចែករំលែកព័តមាននេះ