ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ពួក​តិ​រិ​ច្ឆា​ន​ដែល​ប្រមាថ​ជន​ពិការ​…​ប្រយ័ត្ន​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ និង​ផ្តាំ​ទៅ​ជន​ពិការ​ទាំងឡាយ​កុំ​មានការ​អស់សង្ឃឹម ហើយ​ប្រឹង​តស៊ូ​ក្នុង​ជីវិត ព្រោះ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ និង​ផ្តាំ​ទៅ​ជន​ពិការ​ទាំងឡាយ​កុំ​មានការ​អស់សង្ឃឹម ហើយ​ប្រឹង​តស៊ូ​ក្នុង​ជីវិត ព្រោះ​សម្តេច​នៅ​ជាមួយ​បងប្អូន​ជា​និច្ច ជា​ពិសេស​សម្តេច​ធ្លាប់​ទទួល​រង​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ណាស់ តែ​សម្តេច​តេ​ជោ​នៅ​តែ​រឹង​មាំ ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ពិការ​ដែល​កាន់​ដំណែង​បាន​ជាង​៣០​ឆ្នាំ​។​

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ​២០១៨ ពេល​សម្តេច​អញ្ជើញ​បំពាក់​មេដាយ និង​ជូន​រង្វាន់​ដល់​ក្រុមកីឡា​ជន​ជន​ពិការ​កម្ពុជា​ ដែល​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​​ យុវជន​ជន​ពិការ​រដូវក្តៅ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​ការ​សំណេះសំណាល​ជាមួយ​ជាមួយ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូល​រួល​រួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន លើក​ទី​៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី សម្តេច​បាន​បញ្ជាក់​ថា ​អ្នក​ថ្លៃថ្នូរ ​គឺ​គេ​មិន​ប្រើ​ពាក្យ​ប្រមាថ​លើ​ជន​ពិការ​នោះ​ទេ​។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​រួមចំណែក​ឲ្យ​ប្រទេស​នេះ​​រស់​ឡើង​វិញ​ក្នុង​ស្ថានភាព​ខ្លួនឯង​ជា​ជន​ពិការ​។ អ​ញ្ចឹ​ង​ខ្ញុំ​ចង់​ប្រាប់​ទៅ​ជន​ពិការ កុំ​អស់សង្ឃឹម​… ខ្ញុំ​នៅ​ជាមួយ​។ ខ្ញុំ​ទទួល​ការ​ប្រមាថ​ច្រើន​ណាស់​ហើយ​»។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ​ពាក្យ​ប្រមា​ថា «​អា​ខ្វាក់ អា​ខ្វិន អា​កំបុត​…» ជា​ពាក្យ​ដែល​ពួក​តិ​រិ​ច្ឆា​ន​បាន​ប្រមាថ​លើ​ជន​ពិការ ក៏​ដូច​ជា​រូប​សម្តេច​ផ្ទាល់​ ក៏​រង​នូវ​ការ​ប្រមាថ​ដ៏​អាក្រក់​នេះ​ផង​ដែរ ដូច្នេះ​ពាក្យ​ប្រមាថ​ទាំងនេះ «ជា​ពាក្យ​ប្រមាថ​ធ្ងន់ធ្ងរ​ណាស់ សូ​ម្បី​តែ​ព្រះ​ជា​ម្ចាស់​ក៏​មិន​អាច​អត់ឱន​ឲ្យ​បាន​ដែរ​»។​

សម្តេច​បាន​គូសបញ្ជាក់​ថា​ «ជន​តិ​រិ​ច្ឆា​ន និង​ជន​ទាំងឡាយ​ដែល​ប្រមាថ​ជន​ពិការ ប្រយ័ត្ន​ពៀរ​ឆ្លង ព្រោះ​វា​ទាន់ហន់​ណាស់ ព្រោះ​កូនចៅ​របស់​ពួក​គេ​អាច​ជួបប្រទះ​ដោយ​ចៃដន្យ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ក៏​រឿង​ចៃដន្យ​ណាមួយ​ដោយ​ការ​ដួល ឬ​ធ្លាក់​អ្វី​លើ ហើយ​ធ្លាក់ខ្លួន​ពិការ​ក៏​ថា​បាន​»។​ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ហើយ​អ្នក​ទាំងឡាយ​ដែល​ប្រមាថ​ជន​ពិការ ត្រូវ​វិល​មក​ជួយ​ជន​ពិការ​វិញ​»។

​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ សម្តេច​តេ​ជោ​បាន​បរិ​ច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៣​ម៉ឺន​ដុល្លារ ដល់​កីឡាករ យ៉ាវ វ​ណ្ណៈ ដែល​ឈ្នះ​បាន​មេដៃ​មាស​យក​ទៅ​សងបំណុល​ធនាគារ​ផង​ដែរ៕