ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​ហើយ ​សព​ដែល​អណ្តែត​ទឹក​ទើរ​ដើម​កំប្លោក​ម្សិលមិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​សាប​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​នៅ​ភូមិ​ដើម​គ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​សាប​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​នៅ​ភូមិ​ដើម​គ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ។

សមត្ថកិច្ច​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថា សព​បុរស​អណ្តែត​ទឹក​មានឈ្មោះ សៀម ពិសាល អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នកនេសាទ​បាន​ប្រទះ​ឃើញ​សព​ជា​បុរស​ម្នាក់​ពាក់អាវ​ក្រឡា​ការ៉ូ ពណ៌​សលាយ​ខ្មៅ អណ្តែត​ទឹក​នៅ​កណ្តាលទន្លេ ទើប​គាត់​អូស​ចូល​ខាង​នៅ​ជិត​បឹង​កំប្លោក រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ទើប​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ធំ​ក្លិនស្អុយ​ក៏​នាំ​គ្នា​ទៅ​មើល​នៅ​មាត់ទន្លេ ស្រាប់តែ​ឃើញ​ប្រទះ​សព​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ​ហើម​ស្អុយរលួយ​ទើប​គាត់​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​ហើយ​រាយការណ៍​ជា​បន្ត​ទៅ​កោសល្យ​វិ​ច្ច័​យ​ចុះ​មក​ពិនិត្យ​សព​ឃើញ​មានទឹក​ផុល​ចេញពី​ក្នុង​មាត់ ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួច​ហើយ​សន្និដ្ឋាន​ថា ស្លាប់​ដោយសារ​លង់ទឹក សព​បាន​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​ថ្មី ៕