ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេង​ទំនើង០៦​នាក់ បញ្ជូន​ទៅ​តុលាការ

10 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ដា​ញ៉ែ​ល ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៦ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ដា​ញ៉ែ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៦ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ផលិត​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ សៀមរាប 1-AU 7160 ចំនួន​០១​គ្រឿង មក​ដល់​ចំណុច​កា​រ៉ា​ស់​សាំង មួយ​កន្លែង ម្ដុំ​មណ្ឌល​៣ ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង ចំនួន​០១​ក្រុម មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង រួម​មាន​៖ ម៉ាក​ហុ​ដា​ស្កុប​ពី​ចំនួន​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​ដេញ​កាប់​រូបគេ​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​កាប់​ម៉ូតូ​របស់​រូបគេ និង​កាប់​យក​ផ្លា​ក​លេខ​រួច​គេចខ្លួន​បាត់ ។

ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​រួច កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​កំណត់​មុខសញ្ញា រហូត​ដល់​វេលា​ម៉ោង​០២​និង​០០​នាទី ដល់​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៦ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ សរុប​ចំនួន​០៦​នាក់ រួម​មាន ៖ ១.​ឈ្មោះ សំ សុភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ២.​ឈ្មោះ វុ​ត្ថា ឆេ​ង​លី ហៅ​លី​ហ្វុ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៣.​ឈ្មោះ សិទ្ធ លឹ​ម​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៤.​ឈ្មោះ ស៊ុន តួ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៥.​ឈ្មោះ ចន្ទ ហ៊ុន​ស៊ី​ង ហៅ​ជី​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៦.​ឈ្មោះ ហ៊ឹ​ម ហាន​ហ្វា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
រួម​ទាំង​វត្ថុ​តាង ១.​កាំបិត​វែង​ដង​ដែក ប្រវែង ៦៣​សង់ទីម៉ែត្រ ចំនួន ០១​ដើម​, ២.​កាំបិត​កែ​ច្នៃ ប្រវែង ៥០​សង់ទីម៉ែត្រ ចំនួន ០១​ដើម​, ៣.​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ផលិត​ឆ្នាំ​២០២១ ចំនួន ០១​គ្រឿង ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សួរនាំ និង​ចំណាត់ការ​តាម​នីតិវិធី ។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្រុម​របស់​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​ដេញ​កាប់​ជន​រង​គ្រោះ និង​ម៉ូតូ​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ