ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​ឧត្តមសេនីយ៍ត្រី​ម្នាក់​ជា​លើក​ទី​២​ ពី​បទ​ឆបោក​ប្រាក់​ជាង​២ម៉ឺនដុល្លារ​​​

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ឧត្តម​សេនីយ៍​ត្រី​នគរបាល​ម្នាក់ ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដី​កា​កោះហៅ​ជា​លើក​ទី​២ ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ពាក់​ព័ន្ធ​នឹង​បណ្តឹង​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ​៖​ លោក​ឧត្តម​សេនីយ៍​ត្រី​នគរបាល​ម្នាក់ ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​ដី​កា​កោះហៅ​ជា​លើក​ទី​២ ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ពាក់​ព័ន្ធ​នឹង​បណ្តឹង​ចោទប្រកាន់​ពី​បទ​ឆ​​បោក​ប្រាក់​ចំនួន​២.៦៥០០​ដុល្លារ​សហ​រដ្ឋអាមេរិក ជា​ថ្នូរថ្លៃ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ។

មន្ត្រី​នគរបាល​រូប​នោះ ត្រូវ​បានគេ​ស្គាល់ឈ្មោះ កែវ រ័​ត្ន​មុនី ភេទ​ប្រុស​ កើត​នៅឆ្នាំ១៩៨២ មាន​ថា​នន្តរ​​ស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ និងជា​អនុប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត ​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ​១០C,១២E0E1​ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

តាម​ដី​កា​កោះ​ជា​លើក​ទី​២ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា យើង សេង ម៉េ​ង​ស្រ៊ុ​ន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​អញ្ជើញ​ឈ្មោះ កែវ រ័​ត្ន​មុនី ភេទ​ប្រុស​ កើត​នៅ ឆ្នាំ១៩៨២ ​មាន​អាសយ​ដ្ឋា​ន​ផ្ទះ​លេខ ១០C,១២E0E1​ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ អោយ​ចូល​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​(​ជាន់​ទី​៥​បន្ទប់​«​ព​»)​នៅ​ថ្ងៃ​ទី​២៨​ខែ​កុ​ម្ភៈ ឆ្នាំ ២០២៣​វេលា​ម៉ោង​៩​ព្រឹក​ដើម្បី​បំភ្លឺ​ពី​ដំណើរ​រឿង​ពាក់​ព័ន្ធ​បណ្តឹង​ពី​បទ​ឆ​​បោក ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កាលពី​កំឡុង ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ ត្រី​កែវ រ័​ត្ន​មុនី ដែល​មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន ស៊ើប​អង្កេត ​និង​អនុវត្ត​នីតិវិធី​(​ន​៧)​នៃ​អគ្គនាយកដ្ឋាន អន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ខ្លួន​មាន​សិទ្ធិ​សម្រេច​រើស​ក្រប​ខណ្ឌនគរបាល​ជាតិ​ហើយ បាន​លួងលោម​ និង​បញ្ចុះបញ្ចូល​បុរស​ម្នាក់ ដែល​ជា​អ្នក​ស្គាល់គ្នា អោយ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ដោយ​បាន​ពាក់​ស័ក្តិ​​២​ថែម​ទៀត​។

តាម​ព័ត៌មាន​អោយ​ទៀត​ថា លោក​ឧត្តមសេនីយ៍​ត្រី​កែវ រ័​ត្ន​មុនី រូប​នោះ​ បាន​ធានា​អះអាង​ថា គាត់​រត់ការ​បាន​ជោគជ័យ ព្រោះ​ខ្លួន​ស្គាល់​ស្និ​ទ្ធិ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​សម្រេច ។​នៅ​ក្នុង​នោះ​តម្រូ​វអោយ​ប្រគល់​ប្រាក់​ចំនួន​២៦៥០០​ដុល្លារ តាម​ABA​ជា​ថ្នូរ​ថ្លៃ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ​នោះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពីទទួល​បាន​ប្រាក់​ហើយ លោក​ឧត្តម​សេនីយ៍ត្រី​រូប​នោះ រត់ការ​មិន​បាន​សម្រេច ហើយ​ចេះ​តែ​គេចវេស​និយាយ​ដោះសារ​រហូត​មក មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ឧត្តម​សេនីយ៍​រូប​នោះ​បាន​ទារប្រាក់​បន្ថែម ចំនួន​៥​ពាន់​ដុល្លារ​ទៀត ​ដើម្បី​កែ​អាយុ​តែ​សាមីខ្លួន​មិន​ព្រម ។

​បន្ទាប់​ពី​រត់ការ​មិន​បាន​សម្រេច ​លោក​ឧត្តមសេនីយ៍​រូប​នោះ ​បាន​គេចវេស​និង​បិទ​ទូរស័ព្ទ​។​ លុះ​ក្រោយមក​ទើប​ដឹង​ថា ឧត្តមសេនីយ៍​រូប​នោះ​ឆ​​បោក ហើយ​សាមីខ្លួន ក៏​បាន​ដាក់​ពាក្យបណ្តឹង ចូល​តាម​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​អោយ​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ និង​ទាមទារ​ប្រាក់​ចំនួន២.៦៥០០​ដុល្លារ​ត្រឡប់​មក​វិញ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល ​ព្រមទាំង​ប្តឹង​ចូល​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​អោយ​ចូលខ្លួន​បំភ្លឺ​លើក​ទី​១ ​នៅ​ថ្ងៃ​ទី​០២ ខែ​កុ​ម្ភៈ ឆ្នាំ ២០២៣ និង​លើក​ទី​២ ​អោយ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ