ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ខ្លាំងក្រោយលោកយាយ​ម្នាក់​ចង​.​ក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅផ្ទះ​លេង​១៤៧៧ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រេច​បញ្ចប់ជីវិត​ខ្លួន​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ទីតាំង​ខាងលើ​មានឈ្មោះ ក​.​វ​.​ណ អាយុ​៦៧​ឆ្នាំ (​ជា​ស្ត្រី​ក្រមុំចាស់​) ដែល​គាត់​មាន​ជម្ងឺស្ត្រេស​ហើយ​តែងតែ​ព្យាយាម​ចង​បញ្ចប់ជីវិត​របស់​ខ្លួន ។

តាម​ប្រភព​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ក្មួយ​របស់​គាត់​បាន​ទៅ​ហៅ​គាត់​ដើម្បី​ហូប​បាយ តែ​ក្រោយ​ពី​ចូល​ទៅ​ដល់​ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​ខាងលើ​ចង​.​ក​សម្លាប់​ខ្លួន​ជាមួយនឹង​ក្រមា​ជាប់​នឹង​ដែក​ទ្វារ​បន្ទប់​ស្លាប់​បាត់​ទៅ​ហើយ ។ ក្នុង​នោះ​ដែរ​គាត់​ក៏​មាន​បន្សល់​ទុក​នូវ​សំបុត្រ​បណ្តាំ​នៅ​លើ​តុ​ផង​ដែរ ៕