រាជធានីភ្នំពេញ ៖ ករណីចោរជិះម៉ូតូឆ.ក់កាបូប ទូរស័ព្ទ ខ្សែក និងរបស់របរមានតម្លៃជាច្រើនទៀតតែងតែកើតឡើងក្នុងសង្គមយើងចាប់តាំងពីប៉ុន្មានឆ្នាំចុងក្រោយនេះមិនថា នៅភ្នំពេញ ឬក៏នៅតាមទីប្រជុំជនតាមខេត្តនានានោះទេ។
ជាពិសេសនៅពេលស្ថានភាពសេដ្ឋកិច្ចពិបាកធ្វើអោយមនុស្សពិបាករកលុយហើយនឹកឃើញធ្វើអំពើខុសច្បាប់អោយតែបានលុយដោយមិនគិតថានឹងអាចត្រូវប៉ូលិសចាប់។ករណីចោរឆ.ក់នេះ ត្រូវបានគេលើកឡើងថា មួយផ្នែកអាចមកពីការធ្វេសប្រហែសរបស់ជនរងគ្រោះដែលបានផ្តល់ឱកាសដល់ចោរតាមរយៈការកាន់ ឬនិយាយទូរស័ព្ទពេលជិះម៉ូតូ ស្ពាយកាបូបដោយធ្វេស ប្រហែស ឬក៏ពាក់ខ្សែកសំញ៉ែងជាដើម។
![Picture]()
ម្យ៉ាងទៀត ទឹកចិត្តអ្នកធ្វើដំណើរយកអាសារ និងជួយគ្នាហាក់ដូចជាមិនមានឱ្យខ្លាំងក្លានោះទេនៅពេលមានហេតុការណ៍ចោរឆ.ក់តាមផ្លូវ ក្នុងពេលមានអ្នកដំណើរ និងអ្នកស្រុកអ្នកភូមិតាមផ្លូវច្រើននៅពេលថ្ងៃនោះ។
កាលពីថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីចោរឆ.ក់លើប្តីប្រពន្ធ១គូ ដែលជិះម៉ូតូ១គ្រឿងឌុបគ្នាចេញពីកម្មវិធីបុណ្យឆ្លងព្រះពុទ្ធស្ថាន នៅវត្តមឿងចារ ក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រហែលម៉ោង៦ល្ងាច ដោយធ្វើដំណើរត្រឡប់ទៅផ្ទះវិតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចហួសស្ពានអាកាស ផ្សារត្រាំខ្នា ឬបន្ទាយកងវិស្វកកម្មជើងគោក ប្រហែល៥០ម៉ែត្រ។
ជនរងគ្រោះ រៀបរាប់ថា ពេលមកដល់កន្លែងកើតហេតុមានម៉ូតូអាសង់ បីគ្រឿង ក្នុងនោះ មានម៉ូតូមួយគ្រឿង ឌុបគ្នាពីរនាក់បានជិះខាងស្តាំដៃរបស់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះហើយក្រុមចោរបានកញ្ឆក់ កាបូបស្ពាយដែលប្រពន្ធរបស់ជនរងគ្រោះស្ពាយដោយស្ត្រីនោះបានដាក់ខាងមុខនាង។ក្រុមចោរបានជិះម៉ូតូឌុបគ្នាឆ.ក់កន្ត្រាក់ប្រទាញប្រទង់សឹងតែដួល។ប៉ុន្តែនៅពេលជនរងគ្រោះមួលហ្គែរម៉ូតូ ដើម្បីដេញ តាមចោរឆ.ក់នោះ ស្រាប់តែមានម៉ូតូអាសង់ពីរគ្រឿងទៀតបានបើកមកឃាំងពីឆ្វេងជនរងគ្រោះ ខណៈនោះជនរងគ្រោះបានស្រែកថា «ចោរៗ! ជួយចាប់ចោរនៅខាងមុខៗៗៗ…»។ ប៉ុន្តែគ្មានអ្នកដំណើរណា ឬក៏អ្នកស្រុកអ្នកភូមិណាជួយឡើយ។
![Picture]()
ដោយការស្រែកដង្ហើយ ស្រែកឲ្យជួយចាប់ចោរៗៗៗ មិនបានផលប្តីប្រពន្ធរងគ្រោះឈប់ស្រែក ហើយក៏បានធ្វើដំណើរដល់អគាវឌ្ឍនៈ ហួសស្ពាន ៧មករា ក៏ឈប់ម៉ូតូ ហើយបានទូរសព្ទទៅប្រាប់មេប៉ុស្តិ៍ឃុំកុមាររាជា ក្នុងស្រុកបាទី ខេត្តតាកែវ ឱ្យអន្តរាគមន៍។ មេប៉ុស្តិ៍ ក៏បានឆ្លើយថា គាត់នឹងទាក់ទងក្រុមការងារនៅតំបន់ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះ បានបន្ថែមថា នៅក្នុងកាបូបដែលចោរជាក្រុមយុវជនស្ទាវៗ ឆ.ក់យកទៅនោះរួមមាន៖ ១.ថវិកាមួយចំនួន ២.ទូរស័ព្ទដៃមួយគ្រឿង មានលេខពីរប្រព័ន្ធ ៣.អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ១សន្លឹក។
ករណីចោរជិះម៉ូតូឆ.ក់ទ្រព្យសម្បត្តិ កាបូប ទូរសព្ទ ខ្សែក ឬរបស់របរមានតម្លៃផ្សេងទៀតនេះបានកើតឡើងញឹកញាប់នៅក្នុងសង្គមខ្មែរយើង។ក្រុមចោរមើលតែឱកាស បើជនរងគ្រោះធ្វេសប្រហែស ឬភ្លេចខ្លួន គឺចោរឆ.ក់ហើយ។ កាសែត និងហ្វេសប៊ុកបានផ្សាយញឹកញាប់ពីករណីចោរឆ.ក់ ពិសេសនៅភ្នំពេញ។តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចោរឆ.ក់បានកើតឡើងដល់ខេត្តហើយ។
![Picture]()
ដូច្នេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន។បើសិនជាយើងដើរដោយប្រហែសកាន់កាបូប ឬក៏ស្ពានកាបូប កាន់ទូរសព្ទ ពាក់ខ្សែក អាវវាលក ចេញ ឱ្យគេឯងឃើញជាដើមនោះ វាបានផ្តល់ឱកាសឱ្យចោរឆ.ក់ហើយ។ រឿងនេះនរណាក៏ដឹងដែរ។ ចុះបើដឹងហើយហេតុអ្វី ក៏យើងនៅតែធ្វើដូច្នេះទៀត?
បើថា រឿងនេះកើតឡើងទៅហើយ ក៏កើតទៅចុះ។ យើងអាចទុកជាមេរៀនសម្រាប់ជនរងគ្រោះ ហើយអ្នកផ្សេងទៀតក៏ត្រូវតែដឹងលឺ និងជៀសវាងកុំឱ្យកើតឡើងដូច្នេះទៀត។ផ្ទុយទៅវិញ អ្នកដំណើរផ្សេងទៀតដែលឃើញហេតុការណ៍ និងលឺសំឡេងរបស់ជនរងគ្រោះដង្ហើយរកជំនួយហើយនោះ ក៏គួរតែកុំអាត្មានិយមពេក។ យើងអាចជួយស្ទាក់ចា.ប់ចោរឆ.ក់នោះ ព្រោះហេតុការណ៍នោះកើតឡើងពេលភ្លឺ ហើយមិនមែនផ្លូវជាតិមួយ មិនមានអ្នកធ្វើដំណើរនោះទេ។ ម្តងគេ ម្តងយើងតើ! យើងជួយយកអាសារគ្នា និងជួយគ្នាពេលមានទុក្ខ គឺជារឿងប្រពៃ។
![Picture]()
ដោយសារតែភាពអាត្មានិយមនេះហើយក៏អាចបើកដៃឱ្យចោរមានឱកាសធ្វើសកម្មភាពកាន់តែច្រើនដែរ។ មួយវិញទៀត អាជ្ញាធរសមត្ថកិច្ច ពិសេសអាជ្ញាធរមូលដ្ឋានក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់ លើបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព។ ការដាក់ពង្រាយកម្លាំងតាមគោលដៅ តាមផ្លូវនានា ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ត្រូវតែពង្រឹងឡើងវិញ ហើយមុខសញ្ញាក្មេងស្ទាវ ក្នុងភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ក៏អាជ្ញាធរសមត្ថកិច្ច ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងឈានទៅកំណត់មុខសញ្ញាក្មេងស្ទាវ ដែលដើរលេងបងធំបងតូចទាំងនោះ។
ជាសរុបទៅ ទន្ទឹមនឹងអន្តរាគមន៍របស់អាជ្ញាធរសមត្ថកិច្ច គឺយើងម្នាក់ៗ ដែលធ្វើដំណើរតាមផ្លូវត្រូវតែបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង។ ដើរតាមផ្លូវជិះកង់ ឬជិះម៉ូតូ ឬម៉ូតូកង់បី ត្រូវតែបង្កើនការប្រុងប្រយ័ត្ន។ កាបូប ទូរសព្ទ ខ្សែក ជាដើម មិនត្រូវធ្វេសប្រហែសកាន់ ឬពាក់សំញ៉ែងនោះទេ។ ការពារ ប្រសើរជាងព្យាបាល។
ចំណែកអ្នកដំណើរ និងអ្នកលក់ដូររស់នៅតាមផ្លូវដែលលឺសំឡេងជនរងគ្រោះដង្ហើយរកជំនួយឱ្យជួយចាប់ចោរក៏គួរតែជួយគ្នាតាមដែលអាចធ្វើទៅបាន។មិនមែនធ្វើមិនដឹងមិនលឺ ហើយទុកឱ្យចោរធ្វើសកម្មភាពលួចឆ.ក់ដូច្នេះទៀតឡើយ៕
ចែករំលែកព័តមាននេះ