ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​គំ​រា​.​ម​ទារ​លុយ​ពី​សមត្ថកិច្ច និង​ពលរដ្ឋ​ជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • តាកែវ

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន រួច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​តប រួច​ឆាត

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន រួច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ខណៈ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​តប រួច​ឆាត​គំ​រា​.​ម​ទារ​លុយ​ពី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​រួច​មក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ថ្នល់​បែក ស្ថិត​ក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ប្រាប់​កោះសន្តិ​ភាព​យើង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ នេះ​ដែរ​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​សម្របសម្រួល​នីតិវិធី​ដោយ លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កម្លាំង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កង វីរ​:​យុទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ​ដែល ជាប់​ពាក់ព័ន្ធ​ករណី​គំ​រា​.​ម​ជំរិត​ទារប្រាក់​តាម​ទូរស័ព្ទ និង​គំ​រា​.​ម​កំហែង​ហែកកេរ្តិ៍ ដោយ​ប្រើប្រាស់​គណនី Facebook និង Telegram ក្លែងក្លាយ ជំរិត​ទារប្រាក់​ពី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជា​ថ្នូរ​មិន​ផុស​នឹង​បង្ហោះ​ព័ត៌មាន​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បុគ្គល​រូប​នេះ បាន​បង្កើត​គណនី​ក្លែងក្លាយ​មួយ ដោយ​បាន​ផ្ញើ​សារ​មក​គំ​រា​.​ម​ទារ​លុយ​ពី​លោក ប្រ​សិន​មិន​បាន​នោះ​ទេ រូបគេ​នឹង​ផុស​បង្ហោះ​ផ្សាយ​ព័ត៌មាន​ហែកកេរ្ដិ៍ មូល​បង្កាច់​លើ​រូប​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​។ ហើយ​កន្លង​មក បុគ្គល​នេះ​ហើយ​ដែល​ធ្លាប់​ប្រើប្រាស់​គណនី Facebook និង Telegram ក្លែងក្លាយ គំ​រា​.​ម​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ចោទប្រកាន់​នានា​ទៅ​ថ្នាក់ដឹកនាំ កាលពី​អំឡុង​ឆ្នាំ​២០១៩ ដោយ​បាន​ធ្វើការ​បរិ​.​ហារ​កេរ្ដិ៍ ទម្លាក់​ការ​ចោទប្រកាន់​លើ​ក្រុម​គ្រួសារ​របស់​លោក​ថា រកស៊ី​ជួញដូរ​គ្រឿង​ញៀ​.​ន​។ ដោយ​ការ​ចោទប្រកាន់​បែប​នេះ​ហើយ​រូប​លោក រួម​នឹង​ក្រុម​គ្រួសារ​របស់ខ្ញុំ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ទេ សុំ​បដិសេធ​ចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​មក​លើ​គ្រួសារ​លោក​បែប​នេះ​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ក៏​សូម​ធ្វើការ​បដិ​សេធ​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook និង Telegram នានា ដោយ​ធ្វើការ​ចោទប្រកាន់​រូប​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ថា មាន​រកស៊ី​ខុសច្បាប់​ណា គឺ​មិន​ពិត​នោះ​ទេ ព្រមទាំង​ស្នើ​សុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ជួយ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​បំពុលសង្គម​ទាំងនោះ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​អោយ​ខាន​តែ​បាន​។

ហើយ​នៅ​ចំពោះ​មុខ​កម្លាំង​ជំនាញ ជនសង្ស័យ​ខាងលើ​រូប​នេះ​ក៏​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទប្រកាន់​ខាងលើ​ពិត​ប្រា​ដក​មែន ដោយសារ​រូប​ខ្លួន​មិន​មាន​លុយ​ចាយ ទើប​ធ្វើ​អ​ញ្ចឹ​ង​បាន​លុយ​ចាយ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ