ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលក្រុងសំរោង សម្របសម្រួលជាមួយសារព័ត៌មានជប៉ុន Nikkei Asia ចុះយកព័ត៌មានតាមតំបន់ព្រំដែន

3 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ ការ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​អ្នកកាសែត​ជប៉ុន (Nikkei Asia) ចុះ​យក​ព័ត៌មាន​ពី​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម ។ ជាក់ស្តែង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស នា​ថ្ងៃ​ទី​១៧…

ខេត្តឧត្តរមានជ័យ ៖ ការ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​អ្នកកាសែត​ជប៉ុន (Nikkei Asia) ចុះ​យក​ព័ត៌មាន​ពី​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម ។

ជាក់ស្តែង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស នា​ថ្ងៃ​ទី​១៧ ខែមករា​នេះ​ថា ៖ យោង​តាម​ការ​ចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី​លោក ផុ​ន ចាន់​និល អភិបាល​នៃ​គណៈ​អភិបាលក្រុង​សំរោង នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦​នេះ លោក ប៊ុត វ៉ា​ន់​ដេ​ត អភិបាលរង​ក្រុង​សំរោង បាន​អញ្ជើញ​ចូលរួម​សម្របសម្រួល​ជាមួយ​ក្រុមការងារ​អ្នកកាសែត Nikkei Asia របស់​ប្រទេស​ជប៉ុន ក្នុង​បេសកកម្ម​ចុះ​យក​ព័ត៌មាន និង​ស្វែង​យល់​អំពី​ស្ថានភាព​ជាក់ស្ដែង នៅ​ទីតាំង​ដែល​ធ្លាប់​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​ឈ្លានពាន​នា​ពេល​កន្លង​មក ។

សកម្មភាព​ចុះ​យក​ព័ត៌មាន​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែល​ជា​តំបន់​រង​នូវ​ផល​ប៉ះពាល់​ពី​ជម្លោះ​ប្រដាប់​អាវុធ​នា​ពេល​កន្លង​ទៅ ។

ការ​សម្របសម្រួល​នេះ បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋបាល​មូលដ្ឋាន ជាមួយ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​កា​រវិ​វត្ត​នៃ​ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន ។
ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​មូលដ្ឋាន​ក្រោយ​បញ្ចប់សង្គ្រាម និង​ស្ថានភាព​ជីវភាព​រស់នៅ​ប្រកបដោយ​សុខ​សន្តិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សំរោង​នា​ពេល​បច្ចុប្បន្ន ។

រដ្ឋបាល​ក្រុង​សំរោង នៅ​តែ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​ផ្តល់​នូវ​ការ​ស្វែង​យល់​ពី​តំបន់​ព្រំដែន និង​ជា​ការ​ផ្តល់​ដល់​សហគមន៍​អន្តរជាតិ ឱ្យ​ងាក​មក​ចាប់អារម្មណ៍ និង​ជួយ​លើ​ការ​អភិវឌ្ឍ​ក្នុង​ខេត្តឧត្តរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ