ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុំ​យូរហើយ​! ឡាវ​ទះកំផ្លៀ.ង​ថៃ​មួយ​ដៃ​ រឿង​ហាម​គេឯង​មិន​ឱ្យ​ចូលរួម​ប្រកួត​គុន​ខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឡាវ ​លោក Saisamorn Chaisorn

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឡាវ ​លោក Saisamorn Chaisorn បាន​ចេញ​មុខ​មកបញ្ចេញមតិ​ជុំវិញ​បញ្ហា​«​មួយ​ថៃ​» និង​«​គុន​ខ្មែរ​» តាម​រយៈ​គណនី YouTube ឈ្មោះ​ថា I Box​។

ការ​បញ្ចេញមតិ​របស់​លោក​ហាក់បីដូចជា​ទះកំផ្លៀ.ង​ថៃ​មួយ​ដៃ​ បន្ទាប់​ពី​ថៃ​បាន​ហាម​ និង
ព្រមាន​​គេឯង​មិន​ឱ្យ​ចូលរួម​ប្រកួត​វិញ្ញាសា​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ខែឧសភា ខាង​មុខ​។

លោក​ប្រធាន​សហព័ន្ធ​ប្រដាល់​ឡាវ​បាន​លើក​ឡើង​ថា សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​មួយ​ថៃ (IFMA) គ្រាន់តែ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប៉ុណ្ណោះ ហើយ​គ្មាន​សិទ្ធិ​ហាមឃាត់​ប្រទេស​ណា ដែល​ចូលរួម​ប្រកួត​វិញ្ញាសា​«​គុន​ខ្មែរ​»​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នោះ​ទេ ។ លោក​បាន​បន្ថែម​ថា ថៃ​ចង់​បង្ករឿង ហើយ​មួយ​ថៃ គឺជា​សិល្បៈ​ក្បាច់គុន​ក្លែងក្លាយ ដែល​ប្រជាជន​ថៃ​ព្យាយាម​ជំរុញ​ពិភពលោក​ឱ្យ​មានការ​យល់​ខុស នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sanook​។

លោក Saisamorn Chaisorn បាន​និយាយ​ថា​៖«​សម្រាប់​សមាគម​អន្តរជាតិ​មួយ​ថៃ (IFMA) គ្រាន់តែ​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ប៉ុណ្ណោះ​។ មិនមែន​ជា​អ្នក​វិនិយោគ មិន​មាន​សិទ្ធិ​ហាមឃាត់​ប្រជាជាតិ​ណា​ដែល​ប្រកួត​គុន​ខ្មែរ​ទេ ព្រោះ​គាត់​ប្រកួត​គុន​ខ្មែរ មិនមែន​មួយ​ថៃ ។ ប្រជាជាតិ​ដែល​ចូលរួម​ប្រកួតប្រជែង ព្រោះ​យើង​សង្កត់ធ្ងន់​លើ​ការ​រួបរួម​របស់​ប្រទេស​ទាំង ១១ មិន​ដូច​ថៃ​ដែល​ផ្តោត​តែ​លើ​មុខ​ជំនួញ និង​ការ​វិនិយោគ​។ ដូច្នេះ​ថៃ​ជា​អ្នក​បង្ករឿង​ក្នុង​បញ្ហា​នេះ​»​។

លោក​បាន​បន្ដ​ថា ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ល្បុក្កតោ ឬ​គុន​ខ្មែរ គឺ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ ហើយ​ភាគីថៃ​បាន​ដាក់​សំណើ​ដូច​គ្នា ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល ដោយសារ​គ្មាន​អ្វី​បញ្ជាក់ ។ លោក​ថា​ដូចដែល​បាន​ផ្សព្វផ្សាយ​ថា មួយ​ថៃ នឹង​ចូល​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២៨ ប៉ុន្តែ​បញ្ជី​កីឡា​ដែល​រួម​បញ្ចូល​ក្នុង​ការ​ប្រកួត​នេះ​មិន​មានឈ្មោះ​មួយ​ថៃ​ទេ គឺ​មាន​តែ​ប្រដាល់សេរី​ឬ​Kick Boxing
ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ