ខេត្តកំពង់ឆ្នាំង ៖នៅក្នុងដំណើរត្រួតពិនិត្យទីលានបា.ញ់គ្រា.ប់ពិត យុទ្ធវិធី និងយុទ្ឋដំណើររបស់យោធភូមិភាគពិសេសនៅតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស ព្រែកជីក ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការ (ស្ដីទី) យោធភូមិភាគពិសេស បានថ្លែងនូវកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាព ដែលបានខិតខំកសាងទីលានបា.ញ់គ្រា.ប់ពិតកសាង តំបន់អភិវឌ្ឍន៍ភូមិភាគពិសេស ដែលគិតមកដល់ពេលនេះបានប្រមាណ 90% ហើយ។
![Picture]()
ឯកឧត្តមឧត្តមសេនីយ៍ទោ បានបន្តថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងមិនទាន់បានសម្រេច 100% ក៏ដោយសារតែកត្តាធម្មជាតិ ដូចការលើកឡើងរបស់លោកវរសេនីយ៍ឯក ជុំ ណារិន មេបញ្ជាការតំបន់ អភិវឌ្ឍន៍ យោធភូមិភាគ ពិសេស ក៏ដូចជានាយកសាលាពលទាហាន និងមេបញ្ជាការកងកាំភ្លើងធំ ដែលបានសហការគ្នារៀបចំទីលានបាញ់គ្រាប់ពិត គឺដោយសារកត្តាធម្មជាតិ ដែលមានភ្លៀងធ្លាក់ច្រើនកាលពីខែមុនក្តី ក៏ប៉ុន្តែដើម្បីសម្រេចតាមទិសដៅផែនការរបស់យោធភូមិភាគពិសេស បានដាក់ចុះ សូមតាមបណ្តាអង្គភាពនីមួយៗត្រូវដាក់ផែនការកសាងទីលានបាញ់គ្រាប់ពិតបន្តទៀត ដូចជាត្រូវការដាំបង្គោលរបង ដាក់គ្រឿងចក្រត្រាស់សេរទីលានឲ្យបានរៀបស្មើ នឹងការរៀបចំដាក់កង់ឡានច្រកដីជាដើម ។
![Picture]()
ដោយឡែក ផែនការបន្ថែមគឺការជីកប្រឡាយសម្រាប់បង្ហូរទឹក និងការកសាងផ្លូវចូលទីលានបាញ់គ្រាប់ពិត។ ជាមួយគ្នានេះ អង្គភាពតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស ត្រូវជំរុញការកសាងក្លោងទ្វារ ចូល ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា និងត្រូវធ្វើឱ្យតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសក្លាយជាតំបន់មានពណ៌បៃតងស្រស់ សក្តិសមជាតំបន់មានការអភិវឌ្ឍន៍ខ្ពស់ ។
![Picture]()
ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈក៏បានផ្ដាំផ្ញើដល់គ្រប់បណ្តាអង្គភាពត្រូវសរសេរគម្រោងផែនការក្នុងថ្ងៃដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស និងទីលានបា.ញ់គ្រា.ប់ពិតក្នុងពេលខាងមុខផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ