តើ​ U22 ​កម្ពុជា ​ជួប ​U22 ​វៀតណាម​ថ្ងៃ​ស្អែក​​នេះ​​អាច​ស្តារ​មុខមាត់​វិញ​បាន​អត់?


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេង​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២(U22)​ឆ្នាំ​ហ្វ៊ី​លី​ពី​ន​២-០​កាលពី​យប់​ថ្ងៃ​ទី​១៥ សីហា រួច​មក ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២(U22)​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២(U22)​ឆ្នាំ​វៀតណាម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ ជា​បន្ត​ទៀត​។

ក្នុង​ជំនួប​បើក​ឆាក​ពូ​ល​B​ជាមួយ​ក្រុម​U22​ហ្វ៊ី​លី​ពី​ន ក្រុម​U22​កម្ពុជា​ហាក់​គ្មាន​សំណាង​ទាល់តែ​សោះ ទោះបី​មានឱកាស​នាំ​បាល់​ទៅ​លេង​មុខ​ទី​គូប្រកួត​ជា​ច្រើន​លើក​ក្ដី ។

នៅ​តង់​ទី​១ ​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​០-០ លុះ​ចូល​ដល់​តង់​ទី​១​នៅ​នាទី​ទី​៥១ កីឡា​Raymart Cubon បាន​តែ​តបាល់​បញ្ចូល​ទី​ជួយ​ឲ្យ​ក្រុម​U22​ហ្វ៊ី​លី​ពី​ន​នាំមុខ​១-០ ។ នៅ​នាទី​ទី​៨២ កីឡាករ Kouchi Belgira បាន​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​ចូល​ទី​ក្រុម​U22​កម្ពុជា​បាន​យ៉ាង​ឡូយ​នាំ​ឲ្យ​ក្រុម​U22​ហ្វ៊ី​លី​ពី​ន​បង្កើន​ការ​នាំមុខ ២-០។ នៅ​នាទី​ទី​៨៨ កីឡាករ ឆុំ ពិសា របស់​ក្រុម​U22​កម្ពុជា​ត្រូវ​បាន​បណ្តេញ​ចេញពី​ការ​ប្រកួត​ក្រោយ​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​ពីរ ។ ក្រុម​U22​កម្ពុជា​ទោះបី​ប្រឹង​លេង​វាយបក​យ៉ាងណា​ក៏​ដោយ​ក៏​គ្មាន​សំណាង​រកបាន​គ្រាប់​បាល់​ដែរ​ពោល​គឺ​បាន​ត្រឹម​ទាត់​ប៉ះរ​បាទី​គូប្រកួត​ប៉ុណ្ណោះ ។ ក្រុម​U22​ហ្វ៊ី​លី​ពី​ន បាន​រក្សា​លទ្ធផល​នាំមុខ​២-០​រហូត​ដល់​ចប់​ការ​ប្រកួត ។ តាម​រយៈ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​សម្ដែង​ការ​រីករាយ​យ៉ាង​ខ្លាំង​ដោយសារ​មិន​ត្រឹមតែ​ទទួល​បាន​៣​ពិន្ទុ​ដំបូង ប៉ុណ្ណោះ​ទេ​ថែម​ទាំង​សងសឹក​បាន​សម្រេច​ផង​ដែរ ខណៈ​កាលពី​ឆ្នាំ​២០១៥ ពួក​គេ​បាន​ចាញ់​ក្រុម​កម្ពុជា ៣-១ ។

សម្រាប់​ការ​ប្រកួត​ពីរ​គូ​ដំបូង​នៅ​ក្នុង​ពូ​ល​B ក្រុម​U22​វៀតណាម បាន​យកឈ្នះ​ក្រុម​U22​ទី​ម័​រខាងកើត​៤-០ ។ ៤​គ្រាប់​នេះ​រកបាន​ដោយ​កីឡាករ Doan Van Hau ២​គ្រាប់​ម្នាក់ឯង ​និង​កីឡាករ Ha Duc Chinh និង Nguyen Cong Phuong រកបាន​ម្នាក់​១​គ្រាប់ ។ រីឯ​ក្រុម​U22​ឥណ្ឌូ​ណេ​ស៊ី ស្មើ​ក្រុម​U22​ថៃ ១-១ ដែល​១​គ្រាប់​នាំមុខ​ដំបូង​រក​បាន​​ដោយ​កីឡាករ​ថៃ Chaiyawat Buran នៅ​តង់​ទី​១ ហើយ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី Septian David រកបាន​១​គ្រាប់​តាម​ស្មើ​វិញ​នៅ​តង់​ទី​២​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ។

យោង​តាម​លទ្ធផល​ខាងលើ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​U22​កម្ពុជា ហាក់​ចាញ់​ប្រៀប​ក្រុម​U22​វៀតណាម​បន្តិច​តែ​អ្នកគាំទ្រ​សង្ឃឹមថា ក្រុម​U22​កម្ពុជា នឹង​ធ្វើ​បាន​ល្អ​ជាង​មុន​មិន​ខាន​ក្នុង​ជំនួប​ជាមួយ​ក្រុម​U22​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែសីហា មុន​ជំនួប​រវាង​ក្រុម​U22 ឥណ្ឌូ​ណេ​ស៊ី និង​ក្រុម​U22​ហ្វ៊ី​លី​ពី​ន និង​ជំនួប​រវាង​ក្រុម​U22​ថៃ និង​ក្រុម​U22 ទី​ម័​រ​ខាងកើត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ