ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានកម្ពុជា​-សៀម​​ពើប​ប្រយុទ្ធ​គ្នា​​នៅ​ប្រាសាទតាក្របី

14 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ការពើប​ប្រយុទ្ធ​​គ្នា​មួយ​ដោយ​កាំភ្លើង​​​ធំ​-តូច​រវាង​ទាហាន​កម្ពុជា​-​សៀម​បានកើតឡើង​​គួរ​ឱ្យ​ញាក់សាច់​ ខណៈ​ស្នូរ​​ផ្ទុះ​គ្រាប់​ធំៗ​លាន់​កក្រើក​ និង​ស្នូរ​​ផ្ទុះ​​គ្រាប់​តូច​ៗ លាន់​​សន្ធឹក​ទ្រហឹង​ពេញ​ព្រៃ​​ដែលជា​​សមរភូមិ​​​ជួរ​មុខ​កាលពីវេលាម៉ោង​​​៦ព្រឹក​ថ្ងៃទី​២២ មេសា ​២០១១ នៅ​ចំណុច​​ប្រាសាទតាក្របី ​ស្ថិត​ក្នុង​​ឃុំ​គោក​មន ​ស្រុកបន្ទាយយ​​អម្ពិល​

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ការពើប​ប្រយុទ្ធ​​គ្នា​មួយ​ដោយ​កាំភ្លើង​​​ធំ​-តូច​រវាង​ទាហាន​កម្ពុជា​-​សៀម​បានកើតឡើង​​គួរ​ឱ្យ​ញាក់សាច់​ ខណៈ​ស្នូរ​​ផ្ទុះ​គ្រាប់​ធំៗ​លាន់​កក្រើក​ និង​ស្នូរ​​ផ្ទុះ​​គ្រាប់​តូច​ៗ លាន់​​សន្ធឹក​ទ្រហឹង​ពេញ​ព្រៃ​​ដែលជា​​សមរភូមិ​​​ជួរ​មុខ​កាលពីវេលាម៉ោង​​​៦ព្រឹក​ថ្ងៃទី​២២ មេសា ​២០១១ នៅ​ចំណុច​​ប្រាសាទតាក្របី ​ស្ថិត​ក្នុង​​ឃុំ​គោក​មន ​ស្រុកបន្ទាយយ​​អម្ពិល​។​

​តាម​មន្ត្រីយោយធា​​​កម្ពុជា​​ដែលឈរ​ជើង​​​ប្រចាំ​​​ខ្សែ​ត្រៀម​ជួរមុខ​​បាន​ឱ្យ​ដឹង​ថា ​ព្រឹក​ព្រលឹម​​​អុរ​ឡើង​​​​គឺ​ម៉ោង​​៦​​តែម្តង ​ក្រុមទាហាន​ប៉ារ៉ា​​​សៀម​​ច្រើ​ន​នាក់​បានឆ្មក់​​​រុល​ចូល​មក​ក្នុង​​ខ្សែ​ត្រៀម​​​កម្ពុជា​នៅ​ចំណុចខ្ពស់ (ភ្នំ​ខ្ពស់) ​នៅ​ខាង​កើត​​ប្រាសា​ទតាក្របី ដោយមិន​​​​បាន​​ប្រាប់​​ដំណឹង​ជា​មុន​​ គឺ​ពួក​គេ (សៀម) មានចេត​នា​​​​វាយ​យកកាន់កាន់​​ទីតាំង​នោះ ដូច្នេះ​​ទាហាន​កម្ពុជា ដែល​ការពារ​​បូរណ​ភាព​ទឹកដី​​បាន​ផ្ទុះ​​​អាវុធ​​ប្រាវ​តែ​ម្តង ដើម្បី​​​បណ្តេញ​​ទាហាន​សៀម​​ឱ្យ​វិល​​​ត្រឡប់ទៅ​កាន់​ទឹកដីរបស់​​​​ផង​ខ្លួន​វិញ ។ ​​មិនទាន់​​មាន​តួ​លេខ​​​ចំពោះ​អ្នកស្លាប់ និង​អ្នក​រង​របួសនៅឡើយ​​ទេ ព្រោះ​​ទាហាន​ទាំង​​២ភាគី​​កំពុង​តែ​​វាយប្រយុទ្ធគ្នា​​យ៉ាង​ស្វិត​ស្វាញ​​…។ ព័ត៌​មានលម្អិតនឹងផ្សាយ​ជូន​នៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​​កោះ​សន្តិភាព.