ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថ្ងៃនេះ​ចុះ​ជួប​កងទ័ព នៅ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រឹក​ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​នឹង​កំពុង​ធ្វើ​ដំណើរ​ចុះ​ជួប​សួរសុខទុក្ខ​កងទ័ព​នៅ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រឹក​ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​នឹង​កំពុង​ធ្វើ​ដំណើរ​ចុះ​ជួប​សួរសុខទុក្ខ​កងទ័ព​នៅ​ខេត្តស្ទឹងត្រែង​។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​សារ អម​នឹង​រូបថត​សម្តេច​តេ​ជោ គ្រង​ឯកសណ្ឋាន​យោធា​ថា​៖ «ថ្ងៃនេះ​ខ្ញុំ​ឆ្លៀតពេល​មក​សួរសុខទុក្ខ​កងទ័ព​នៅ​យោធភូមិ​ភាគ​ទី​១ ​ដែល​មាន​ទីបញ្ជាការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង​។ គោលបំណង​សំខាន់​ គឺ​ពិនិត្យ​ដោះស្រាយ​ការ​លំបាក​របស់​កងកម្លាំងប្រដាប់អាវុធ​។ យើង​នឹង​បង្កើត​កងពលតូច​អន្តរាគមន៍​ថ្មី​មួយ​មាន​លេខ​១២៨ ឬ​ហៅ​ថា​ កងពលតូច​ថ្មើរជើង​លេខ​១២៨​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​១​។ យើង​នឹង​ដាក់​ទីតាំង​កងទ័ពជើងទឹក​ឲ្យ​ប្រចាំការ​នៅ​ខេត្តស្ទឹងត្រែង​ផង​ដែរ​»។​

​សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ «ការ​រៀបចំ​ទាំងអស់​មិន​សំដៅ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេ តែ​សំដៅលើ កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន និង​ទំនាក់​ទំនង​​ល្អជា​មួយ​ប្រទេស​ជិតខាង​»៕