ឧបទ្វីបកូរ៉េឡើងកម្តៅខ្លាំង ខណៈកំពុងសម្ញែងកម្លាំងដាក់គ្នា
ប្រទេសកូរ៉េទាំង២ ៖ ក្រោយការបា.ញ់មីស៊ីលរំលងទ្វីប ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ កុម្ភៈ
ប្រទេសកូរ៉េទាំង២ ៖ ក្រោយការបា.ញ់មីស៊ីលរំលងទ្វីប ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ កុម្ភៈ
ប្រទេសកូរ៉េទាំង២ ៖ ក្រោយការបា.ញ់មីស៊ីលរំលងទ្វីប ICBM របស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ កុម្ភៈ ថា អាជ្ញាធរយោធាកូរ៉េខាងត្បូងនិងអាមេរិក បានធ្វើសមយុទ្ធយោធាជើងអាកាសរួម កាលពីថ្ងៃទី១៩ កុម្ភៈ ដោយប្រមូលផ្ដុំយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B អាមេរិក ដែលនោះជាការបង្ហាញកម្លាំងរបស់សម្ព័ន្ធមិត្តទាំង២ ជាការឆ្លើយតបចំពោះការបង្កហេតុនាពេលមុននេះរបស់ក្រុងព្យុងយ៉ាង ។
តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAPថា បណ្ដាយន្តហោះប្រដេញកូរ៉េខាងត្បូងធុន F-35Aនិង F-15K ព្រមទាំងបណ្ដាយន្តហោះប្រដេញអាមេរិកធុនF-16 បានហោះទៅអមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនB-1B ក្នុងតំបន់ដែនអាកាសកូរ៉េខាងត្បូងជាប់ព្រំដែនកូរ៉េខាងជើង។ អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូង មិនបានលាតត្រដាងពីចំនួនយន្តហោះ B-1B ដែលមកចូលរួមក្នុងសមយុទ្ធនេះឡើយ។ ក្រុងព្យុងយ៉ាងអះអាងនាព្រឹកថ្ងៃទី១៩កុម្ភៈ ពីការបា.ញ់ដោយមិនបានប្រាប់ឲ្យដឹងមុន មីស៊ីល ICBM ធុន HWASONG-15 តាមបទបញ្ជារបស់មេដឹកនាំខ្លួនលោកគីមជុងអ៊ុន។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា សមយុទ្ធជើងអាកាសនាពេលនេះ បង្ហាញពីសមត្ថភាពការពាររួម រវាងប្រទេសទាំង២ដែលអាចដាក់ពង្រាយដោយឆាប់រហ័សមធ្យោបាយគួរឲ្យជឿជាក់នៅឧបទ្វីបកូរ៉េ ។ មុនការបា.ញ់មីស៊ីល ICBM របស់កូរ៉េខាងជើង កូរ៉េខាងត្បូងនិងអាមេរិកប្រកាសរួមគ្នាពីបំណងធ្វើសមយុទ្ធយោធារួមនានា ក្នុងនោះមានសមយុទ្ធឈ្មោះ TTX ដែលធ្វើត្រាប់សេនារីយ៉ូនៃការប្រើប្រាស់នុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។ ម្យ៉ាងទៀតសម្ព័ន្ធមិត្តទាំង២គ្រោងធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំ ឈ្មោះFREEDOM SHIELD នាពាក់កណ្ដាលខែមីនាខាងមុខនេះ៕
សូមរំលឹកឡើងវិញថា ៖
ថ្ងៃនេះ! កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិក២គ្រាប់ថែមទៀត
កូរ៉េខាងជើងព្រមានយកមហាសមុទ្របាស៊ីហ្វិកជាទីលានបា.ញ់
ចែករំលែកព័តមាននេះ