ថ្ងៃនេះ! កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិក២គ្រាប់ថែមទៀត
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP គូសបញ្ជាក់ថា កូរ៉េខាងជើង
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP គូសបញ្ជាក់ថា កូរ៉េខាងជើង
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP គូសបញ្ជាក់ថា កូរ៉េខាងជើងបានបា.ញ់មីស៊ីលបាលីស្ទិក១គ្រាប់សំដៅទៅសមុទ្រខាងកើត កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ហើយប៉ុន្មាននាទី ក្រោយមកបា.ញ់មីស៊ីលបាលីស្ទិក១គ្រាប់ថែមទៀត។
ចំណែកក្រសួងការពារប្រទេសជប៉ុនអះអាងថា ក្រុងព្យុងយ៉ាងបានបា.ញ់ចេញនូវអ្វីដែលអាចជាមីស៊ីលបាលីស្ទិក។ ជាមួយការបា.ញ់មីស៊ីល២គ្រាប់ទៀត កូរ៉េខាងជើងបានបា.ញ់មីស៊ីលប្រភេទនោះ ៣លើកហើយរយៈពេលតែ៤៨ម៉ោង។ កូរ៉េខាងជើងអះអាងនាថ្ងៃទី១៩កុម្ភៈថា បានបា.ញ់មីស៊ីលបាលីស្ទិករំលងទ្វីបICBM ជាការព្រមានដល់អាមេរិកនិងកូរ៉េខាងត្បូងដោយគូសបញ្ជាក់ថានោះជាការបង្ហាញសមត្ថភាព របស់ខ្លួនក្នុងការវាយបកនុយក្លេអ៊ែរដ៏បង្ហូរឈា.ម។
ជាការឆ្លើយតបវិញ កងទ័ពកូរ៉េខាងត្បូងនិយាយនាថ្ងៃទី១៩ កុម្ភៈថា បានធ្វើសមយុទ្ធអាកាសរួម ជាមួយសហរដ្ឋអាមេរិក ដោយប្រមូលបណ្ដាយន្តហោះបំបាំងកាល និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B មួយគ្រឿង៕
ចែករំលែកព័តមាននេះ