ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ព្រមាន​យក​មហាសមុទ្រ​បា​ស៊ី​​ហ្វិ​ក​ជាទី​លាន​បា.ញ់

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បន្ទាប់​ពី​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​​គ្រាប់​ថ្មី​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ កូរ៉េ​

ប្រទេស​កូរ៉េ​ខាងជើង ៖ បន្ទាប់​ពី​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​​គ្រាប់​ថ្មី​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ កូរ៉េ​ខាងជើង​បាន​គំរា.ម​ដោយ​ផ្ទាល់​ចំពោះ​ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​។

លោកស្រី​គី​ម ​យ៉ូ​ជុង​ ប្អូនស្រី​លោក​គី​ម​ ជុង​អ៊ុ​ន ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA ថ្លែង​ថា ការ​ប្រើប្រាស់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វឹក​ញឹកញាប់​បែប​ណា ជាទី​លាន​នៃ​ការ​បា.ញ់​មី​ស៊ី​ល​គឹ​ផ្អែក​លើ​ប្រភេទ​នៃ​សកម្មភាព​របស់​កងទ័ព​អា​មេ​រិ​ក​។

កូរ៉េ​ខាងជើង​បាន​សរសើរ​ក​ង​ទាហាន​របស់​ខ្លួន ដែល​បាន​ធ្វើ​សមយុទ្ធ​បា.ញ់​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ តែ​បណ្ដា​អ្នកវិភាគ​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា រយៈពេល​៩​ម៉ោង​រវាង​ការ​ចេញ​បទបញ្ជា​និង​ការ​បាញ់ វា​ពិតជា​មិន​សូ​វ​​ជា​លឿន​ប៉ុន្មាន​ឡើយ​។ លោកស្រី​គី​ម ​យ៉ូ​ជុង ​បាន​បដិសេធ​ភ្លាម​ៗ​ការ​រិះគន់​នោះ​ថា ជា​ការ​ប៉ុនប៉ង​មើល​ស្រាល​ដល់​ការ​រៀបចំ​របស់​កងកម្លាំង​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​។

ចំណែក​អគ្គលេខាធិការ​ អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទ័​រ​រេស បាន​ថ្កោលទោស​សកម្មភាព​របស់​កូរ៉េ​ខាងជើង​កាលពី​ចុង​ស​ប្ដា​ហ៍ ដោយ​អំពាវនាវ​ដល់​ក្រុង​ព្យុ​ង​យ៉ាង ឲ្យ​បញ្ឈប់​បណ្ដា​សកម្មភាព​បង្កហេតុ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៩​ កុម្ភៈ អ្នកនាំពាក្យ​របស់​លោក​គូសបញ្ជាក់​ថា អគ្គលេខាធិការ ​អ​.​ស​.​ប​ បាន​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់ ការ​បា.ញ់​ជា​ថ្មី​របស់​កូរ៉េ​ខាងជើង មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ ៕