ទោះបីជា សួន សេរីរ​ដ្ឋា តែ​គណបក្ស​អំណាច​ខ្មែរ​នឹង​មិន​ត្រូវ​…


រាជធានី​ភ្នំពេញ​៖ ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ គឺ​លោក​សួង សុ​ភ័​ណ្ឌ បាន​អះអាង​​​ថា គ្មាន​ការ​រំលាយ​គណបក្ស​ទេ ទោះបីជា​ប្រធាន​គណបក្ស​កំពុង​ជាប់​ពន្ធនាគារ​ក្តី​ព្រោះថា​ មានការ​ផ្ទេរសិទ្ធិ​រួច​ហើយ​។​

លោក​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ទាំង​សមត្ថកិច្ច​ដេញ​ចេញពី​មុន​ស្នាក់​ការ​គណបក្ស នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ លោក​សួង សុ​ភ័​ណ្ឌ​បាន​បញ្ជាក់​ថា​៖ «​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ​ទើបតែ​ចេញ ក្នុង​នោះ​បើ​ប្រធាន​មានការ​ជាប់​ពាក់ព័ន្ធ​ករណី​ណាមួយ​នោះ​គេ​រំលាយ ហើយ​ប៉ុន្តែ​មុន​ម៉ោង​៧​ព្រឹក​ថ្ងៃ ទី​១៤ ខែសីហា​កន្លង​មក
​យើង​​បាន​ចេញ​សេចក្តីថ្លែងការណ៍​ពី​ការ​លាលែង​របស់​លោក សួន ​សេរីរ​ដ្ឋា ពី​ប្រធាន​អំណាច​ខ្មែរ​រួច​ហើយ​។ ហើយ​មាន​លិខិត​តែងតាំង​ខ្ញុំ (​សួង សុ​ភ័​ណ្ឌ​) ជា​ប្រធាន​ស្តីទី​គណ​បក្ស ដូច្នេះ​វា​មិន​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នោះ​ទេ ព្រោះថា ​អ្វី​ៗ​ត្រូវ​បាន​ធ្វើ​អស់ហើយ​»​។ លោក​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​រូប​បាន​អះអាង​ថា​អ្វី​ដែ​លើ​លោក​សួន សេរីរ​ដ្ឋា​នោះ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី១៥ ខែសីហា បាន​បញ្ជាក់​ថា លោក សួន សេរីរ​ដ្ឋា​ មិន​ត្រូវ​តែ​ប្រមាថ​សន្ដិសុខ​ជាតិ តែ​ក៏​បាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ផង​ដែរ អ​ញ្ចឹ​ង​ឯកសារ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​នេះ តើ​សម​ល្មម​នឹង​អាច​រំលាយ​គណបក្ស​នេះ​ចោល​អត់?

លោក ខៀវ សុភ​ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិន​អាច​ទាកទង​សុំ​ការ​ពន្យល់​ថា ​តើ​បក្ស​អំណាច​ខ្មែរ​អា​ត្រូវ​រំលាយ​ចោល ​ឬ​យ៉ាងណា​នោះ​ទេ​៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ