ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar សប្បាយ​ចិត្តជា​ខ្លាំង​ក្រោយ​រក​គ្រាប់​បាល់​ជូន PSG

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Neymar Jr. បាន​និយាយ​ថា ខ្លួន​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង ក្រោយ​ពេល​រក​គ្រាប់​បាល់​ជូន​ក្រុម​ថ្មី​របស់​ខ្លួន PSG ដោយ​យកឈ្នះ​លើ​ក្រុម Guingamp ក្នុង​លទ្ធផល ៣-០ ។

កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ បាន​ក្លាយទៅជា​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ពេល​ដែល​លោក​បាន​ផ្លាស់​ចូល​ក្នុង​ក្លឹ​ប​ថ្មី​របស់​បារាំង​ពី Barcelona ក្នុង​តម្លៃ ២៦០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

Neymar បាន​និយាយ​ថា ៖ “​មនុស្ស​គ្រប់​គ្នា​គិត​ថា ខ្ញុំ​គ្មាន​អនាគត​ទេ ពេល​ចេញពី Barca ។ តែ​វា​ផ្ទុយ​ស្រលះ ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់ ។ បាល់ទាត់ គឺ​នៅ​តែ​ជា​បាល់ទាត់ ទោះបីជា​ប្រទេស និង​មនុស្ស​ខុស​គ្នា​ក៏​ដោយ ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក​គ្រាប់​ជូន​ក្រុម មិន​ត្រឹមតែ​ក្នុង​ការ​ប្រកួត​ទី​មួយ ។ អ្វី​ដែល​សំខាន់​គឺ​យកឈ្នះ ។ ក្រុម​ខ្ញុំ​លេង​បាន​ល្អ ហើយ​ខ្ញុំ​ក៏​ដូច​គ្នា ៕”